ព័ត៌មាន

ឆ្នាំងសាកនាឡិការថ្មីបានបង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍

 

ពិតជាអស្ចារ្យខ្លាំងណាស់ជាមួយនឹងបច្ចេកវិទ្យាកាន់តែថ្មី គួរឱ្យស្ញប់ស្ញែង។ក្រុមហ៊ុន Apple បានផលិត នាឡិការថ្មីៗជាច្រើនដែលមានមុខងារពិសេសៗ និងការរចនាថ្មីកាន់តែគួរឱ្យទាក់ទាញ។

image

កាលពីពេលថ្មីៗនេះលើគេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញឧបករណ៍សាកថ្មីរបស់នាឡិការ Apple Watch ដែលមានឈ្មោះថា  Rest Composure

ឧបករណ៍ Rest Composure ត្រូវបានរចនាឡើងជាឆ្នាំងសាករបស់នាឡិការ  មានតួនាទីដូចឆ្នាំងសាកថ្មស្មាតទូរស័ព្ទដែរ។អ្នកអាចសាកថ្មនាឡិការបានគ្រប់ទីកន្លែង ដោយគ្រាន់តែដោះនាឡិការដៃចេញពីដៃ រួចដាក់ពីលើឆ្នាំងសាកនោះរួចជាស្រេច។

image

ឆ្នាំងសាកថ្មី មានរាងបួនជ្រុងទ្រវែង ភ្ជាប់មកជាមួយប៉ូតុងមូលសម្រាប់ទ្រាប់សាកនាឡិការដៃ ជាមួយនឹងថាមពលខ្លាំងក្លាដែលគួរជាទីទុកចិត្តបំផុត។វាបានផ្តល់នូវសុវត្ថិភាពប្រើប្រាស់ គុណភាពថ្ម និងភាពងាយស្រួលយកតាមខ្លួនបានដោយមិនចាំបាច់ព្រួយបារម្ភនៅពេលធ្វើដំណើរផ្លូវឆ្ងាយនោះទេ។

 image

អ្នកអាចកម្មង់ទិញឆ្នាំងសាក   Composure Dock សម្រាប់នាឡិការរបស់អ្នកបាន ក្នុងតម្លៃពិសេសត្រឹមតែ 79 ដុល្លារ។

ប្រភព៖Apple