ខ្សែរពាក់ដៃ Razer Nabu SmartBand ទំនើប ត្រូវបានគេបញ្ចាក់ថាផលិតរួច

មួយរយៈកាលចុងក្រោយនេះ ឧបករណ៍ពាក់លើដៃដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបបានរីកដុៈដាលជាខ្លាំង។ ការរកឃើញបច្ចេកវិទ្យាថ្មីមកបំពាក់បំប៉នបន្ថែមនោះគឺក្នុងគោលបំណងប្រណាំងប្រជែងគ្នាលើទីផ្សារដូចស្មាតនាឡិការ ឬស្មាតទូរស័ព្ទនានាផងដែរ។

 Razer Nabu SmartBand ជាឧបករណ៍ពាក់ដៃដែលត្រូវបានរចនាមកថ្មីដើម្បីផ្លាស់ប្តូរការប្រើប្រាស់ និងប្តូរម៉ូតថ្មី ប៉ុន្តែវាបានបន្ថែមបច្ចេកវិទ្យាទំនើបខុសពិខ្សែរពាក់ដៃធម្មតា។

ខ្សែពាក់ដៃ Nabu SmartBand  បានចំខ្លួនលើវេទិការ Federal Communications Commission ហើយនឹងបង្ហាញខ្លួននៅសហរដ្ឋអាមេរិចឆាប់ៗនេះ។

image

បើតាមពត៌លើគេហទំព័រផ្សេងៗបានបង្ហាញថា ខ្សែរពាក់ដៃ Razer  នឹងបង្ហាញខ្លួននារដូវផ្ការីកលើវេទិការ CES 2014  ។

ខ្សែរពាក់ដៃ Nabu SmartBand ​មានលក្ខណៈសម្បត្តិច្រើនយ៉ាង  វាត្រូវាបានគេរចនាមកតម្រូវដៃគ្រប់ប្រភេទហើយមានមុខងារប្រហាក់ប្រហែលនឹងស្មាតនាឡិការផងដែរ។ម៉្យាងទៀត អ្នកអាចទទួល notifications ពីទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android ឬ  iOS ផងដែរ។

លើគេហទំព័រ FCC មិនបានលើកឡើងពីពត៌មានលំអិតពិស្តាលើផលិតផលថ្មីនេះទេ  ប៉ុន្តែគេហទំព័រ Nabu បានសន្មតថាខ្សែរពាក់ដៃនេះត្រូវបានគេផលិតរួចរាល់ហើយ។

ប្រភព៖ FCC

Leave a Reply

Your email address will not be published. Required fields are marked *