ព័ត៌មាន

បែកធ្លាយក្រុមហ៊ុន Asus បង្ហាញផលិតផលថ្មីលើ YouTube មុនដាក់បង្ហាញជាផ្លូវការ

ក្រុមហ៊ុន Asus បានឈានជើងចូលវិស័យបច្ចេកវិទ្យា និងបានផលិតឧបករណ៍ទំនើបៗជាច្រើនដើម្បីប្រកួតប្រជែងទីផ្សារផលិតផលឈានមុខ។ក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Asu ដាក់បង្ហាញ tablets​ចុងក្រោយលើ YouTube មានមុខងារកាន់តែពិសេសជាងមុន។

Asus MeMO Pad 10 បំពាក់អេក្រង់ទំហំ 10 អ៊ីងមានកម្រិតភាពច្បាស់ 1280 x 800​ភ្លឺច្បាស់ត្រជាក់ភ្នែក។ម៉ូដែលនេះភ្ជាប់ប្រព័ន្ធដំណើរការ(processor) Qualcomm Snapdragon S4 Pro  មានអង្គចងចាំទំហំ 1GB ហើយអាចបន្ថែមមេម៉ូរ៉ីខាងក្រៅបានទំហំ 32 GB។មុខងារ multitouch និងផត microSD ត្រូវបានភ្ជាប់ដើម្បីជួយសម្រួលល្បឿនកាន់តែពិសេស។វាភ្ជាប់កាមេរ៉ាមុខទំហំ 0.3 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 2 មេហ្គាភិចសែលដើម្បីថតរូបភាព និងវិដេអូរបានច្បាស់។

image

 

 stereo speakers សម្រាប់ជំនួយបំពងសម្លេងប្រើថាមពល 19Wh  និងមានសមត្ថភាពកាន់ថ្ម 9.5 ម៉ោង។ក្នុងការចែកចាយឯកសារ ម៉ូដែលនេះភ្ជាប់បច្ចេកវិទ្យា  802.11b/g/n WiFi      GPS  និង Bluetooth 4.0

 

គួរបញ្ចាក់ផងដែរថា ម៉ូដែលនេះនឹងបង្ហាញខ្លួននៅរយៈពេលពីរ ឬបីសប្តាហ៍ទៀតនៅសហរដ្ឆអាមេរិច មានតម្លៃប្រហែល 199 ដុល្លារ។

ចងដឹងថា ម៉ូដែលថ្មីនេះពិសេសយ៉ាងណានោះ សូមមើលវីដេអូរខ្លីខាងក្រោម៖

ប្រភព៖Asus