ចចាមអារ៉ាមក្រុមហ៊ុន BlackBerry កំពុងសំងំ

 ក្រុមហ៊ុន BlackBerry  បានបញ្ចេញផលិតផលកាន់តែទំនើបៗ បន្ទាប់មកចែកចាយពាសពេញពិភពលោក។នៅក្នុងប្រទេសកម្ពុជា ម៉ូដែលពាក់ផ្លាក BlackBerry ក៏កាន់តែសម្បូរបែបគួរឱ្យកត់សម្គាល់ផងដែរ។

 

ថ្មីៗនេះ ក្រុមហ៊ុន BlackBerry ទើបដាក់បង្ហាញម៉ូដែលថ្មី  BlackBerry Passport ។ពេលនេះ ក្រុមហ៊ុនបានបង្ហើបថា ខ្លួនកំពុងផលិតឧបករណ៍ថ្មី BlackBerry Tablet ភ្ជាប់បច្ចេកវិទ្យាលេចធ្លោជាងមុន។

អគ្គនាយកក្រុមហ៊ុន BlackBerry លោក  John Chen បានអៈអាងថា រោងចក្រពិតជាកំពុងផលិត tablets ថ្មីជាច្រើនមែន។

លោក  Chen មិនបានបង្ហាញពីពត៌មានលំអិតរបស់ BlackBerry Tablet នោះទេ ប៉ុន្តែគាត់បានបង្ហើបថា វាជាការងារដែលច្របាច់បញ្ចូលគំនិតថ្មី និងផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាខុសពីមុន។

 image

សរុបមកទាំងនេះគឺជាពត៌មានចចាមអារ៉ាម នៅសប្តាហ៍ក្រោយនឹងមានរូបភាព និងពត៌មានលំអិតខ្លៈៗពាក់ព័ន្ធឧបករណ៍ tablets ថ្មី។

ប្រភព៖ tablets

Leave a Reply

Your email address will not be published. Required fields are marked *