ព័ត៌មាន

Honor 6 កំពូលទូរស័ព្ទមានល្បឿនទាញយកឯកសារលឿនជាងគេបំផុតក្នុងលោក បង្ហាញខ្លួននៅអឺរ៉ុប

 

 image

ក្រុមហ៊ុន Huawei បានបោះជំហានបន្តិចម្តងៗលើទីផ្សារពិភពលោក។ក្នុងប្រទេសកម្ពុជាក៏មានដាក់លក់ផលិតផលរបស់ក្រុមហ៊ុន Huawei ផងដែរ។

 

ថ្មីៗនេះក្រុមហ៊ុន Huawei បានប្រកាសទូរស័ព្ទ Honor 6  ថ្មីនៅអឺរ៉ុបលើវេទិការក្នុងទីក្រុង Berlin  ប៉ុន្តែក្រុមហ៊ុនចិនបានបញ្ចាក់ថាឈ្មោះវាដូចជាថ្មីចំឡែក។

 

image

Honor 6 មិនមែនជាម៉ុដែលថ្មីបំផុតនោះទេ វាបានបង្ហាញខ្លួននៅអាស៊ីកាលពីខែមិថុនា ប៉ុន្តែវាជាម៉ូដែលថ្មីនៅអឺរ៉ុប។ការបង្ហាញខ្លួនម្តងនេះគេបានដាក់ចំណងជើងថា &#039ទូរស័ព្ទដែលមានល្បឿនលឿនបំផុតលើពិភពលោក”។

ម៉ូដែលនេះប្រើបច្ចេកវិទ្យា CAT 6 LTE  ដែលអ្នកអាចទាញយកកម្មវិធីដោយប្រើល្បឿន 300Mbps។ Honor 6 ប្រើប្រាស់ប្រព័ន្ធដំណើរការខួរក្បាល Kirin 920 octa-core (processor)របស់ក្រុមហ៊ុន Huawei ផ្ទាល់ មានអង្គចងចាំ 3GB (RAM)។

 

 

ទូរស័ព្ទនេះបំពាក់អេក្រង់ទំហំ  5-ប្រភេទ   HD display មានកាមេរ៉ាមុខកម្រិត  5MP មានកាមេរ៉ាក្រោយ 13MP ថតរូបភាព និងវីដេអូរបានច្បាស់ៗ។ 

ប្រភព៖ Huawei