ក្រុមហ៊ុន HP បានវាយលុកទីផ្សារយ៉ាងខ្លាំងទាំងផ្នែកស្មាតផលិតផល និងគ្រឿងអេឡិចត្រូនិច។ ក្រុមហ៊ុននេះក៏បានគិតគូរពីមុខជំនួញថ្មីលើទីផ្សារពិភពលោកផងដែរ។មុខជំនួញថ្មីនោះ គឺជាការបន្ថែមសមត្ថភាពលើផលិតផលរបស់ខ្លួនដើម្បីបានលំដាប់លេខឈានមុខ។
តើផលិតផលអ្វីទៅដែលជាមុខជំនួញថ្មីរបស់ក្រុមហ៊ុន HP ?
ក្រុមហ៊ុន បានរៀបចំផលិតផលថ្មីចំនួនពីរគ្រឿង ប្រើប្រាស់ប្រព័ន្ធដំណើរការ Android គឺ HP Pro Slate 12 និង HP Pro Slate 8។
ម៉ូដែល HP Pro Slate 12 បំពាក់អេក្រង់ទំហំ 12.3 អ៊ីង មានអេក្រង់បង្ហាញកម្រិត 1600 x 1200 display មានអង្គចងចាំទំហំ 32GB និងម៉ូដែល Pro Slate 8 មានអេក្រង់ទំហំ 7.7-អ៊ីង ប្រភេទបង្ហាញកម្រិត 2048 x 1536 display អង្គចងចាំទំហំ 16GB។
ម៉ូដែលទាំងពីរភ្ជាប់ Snapdragon 801 chips មានមេម៉ូរ៉ី 2GB ប្រើប្រាស់អង្គដំណើរការ Android 4.4 KitKat មាន microSD និងអាចប្រើ nanoSIM ។ ក្នុងការចែកចាយឯកសារ ម៉ូដែលនេះបានភ្ជាប់បណ្តាញ Bluetooth NFC និងមានផតa microUSB port ជាមួយនឹង HDMI-out ។
សរុបមក ក្រុមហ៊ុនបានត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចេញម៉ូដែលថ្មីទាំងពីរនេះដំណាលគ្នា។
ប្រភព៖HP