ព័ត៌មាន

ក្រុមហ៊ុន LG ផលិតទូរស័ព្ទថ្មីស្តើងចង់ដូចកាំបិត

 

ក្រុមហ៊ុន LG បានផលិតទូរស័ព្ទទំនើបរាប់រយលានគ្រឿងចេញចរាចរណ៍គ្រប់បណ្តាទីផ្សារទូរទាំងសាកលលោក។ ពត៌មានដែលចម្លែកនោះ ក្រុមហ៊ុនបានផលិតទូរស័ព្ទទំនើបថ្មីជាហេតុនាំអោយអ្នកប្រើប្រាស់ទូរស័ព្ទទំនើបផ្សេងទៀតជ្រួលជ្រើមចង់ដឹង។

 

តើក្រុមហ៊ុននេះបានរកឃើញអ្វីថ្មីទៅ?

ក្រុមហ៊ុន LG បានលាក់ខ្លួនមួយរយៈដើម្បីស្វែងរកបច្ចេកវិទ្យាណាដែលថ្មីជាងគេ។ ក្រុមហ៊ុននេះរកឃើញគំនិតរចនាថ្មីលើទូរស័ព្ទទំនើបដោយផ្តោតលើកម្រាស់។

 

image

 

FHD bezel ជាទូរស័ព្ទដែលមានកម្រាស់ស្តើងបំផុតលើពិភពលោក។ ទូរស័ព្ទនេះ បំពាក់អេក្រង់ទំហំ 5.2  អ៊ីង ប្រភេទ LCD display ត្រជាក់ភ្នែក និងមានកម្រាស់ស្តើងបំផុតត្រឹមតែ 0.7 មីលីម៉ែត។ ទូរស័ព្ទទំនើបថ្មី បានបំពាក់មកជាមួយអេក្រង់បង្ហាញប្រភេទ HD មានកម្រិតភាបច្បាស់ត្រជាក់ភ្នែក 1920 x 1080 ភិចសែល។ក្រុមហ៊ុនបានលើកបញ្ចាក់យ៉ាងច្បាស់ថាទូរស័ព្ទនេះមានកម្រាស់ស្តើងជាកាត​ credit ទៅទៀត។ បើដូច្នោះមែន ទូរស័ព្ទនេះប្រាកដជាយកទៅពិសោធន៍ហាន់បន្លែសាកជាមិនខាន។

 

ពត៌មានពិស្តាពីទូរស័ព្ទថ្មីនឹងមានចេញជាបន្ត សូមរង់ចាំពត៌មានបន្ទាប់៕

ប្រភព៖ LG