កំពូលនាឡិការដៃរបស់ Samsung បង្ហាញខ្លួនផ្លូវការថ្ងៃនេះ

ទីផ្សារនាឡិការដៃ ពិតជាមានការប្រណាំងប្រជែងជាខ្លាំង ក្នុងចំណោមក្រុមហ៊ុនធំៗ Samsung ក៏មាននាឡិការដៃដែលមានមុខងារពិសេស។ ក្រុមហ៊ុន Samsung បញ្ចេញនាឡិការដៃថ្មីគុណភាពខ្លាំងជាងនាឡិការធម្មតាដែលមានតម្លៃថ្លៃៗ។

image 

តើនាឡិការថ្មីរបស់ Samsung មានគុណភាពយ៉ាងណា?

នាឡិការមានមុខងារដូចស្មាតទូរស័ព្ទ  ជាមួយនឹងដំណើរការភ្ជាប់កាន់តែពិសេស និងទំនើបជាមួយមុខងារពិសេសៗដូចជា៖ទទួលការហៅចូល ទទួលសារ ទទួល notification ដោយវាបានភ្ជាប់ទៅទូរស័ព្ទដោយខ្លួនឯង។ នាឡិការថ្មី បំពាក់អេក្រង់បង្ហាញប្រភេទ​ Super AMOLED display ទំហំ​ 2-អ៊ីង ជាមួយនឹងកម្រិតបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក  480 X 360   និងប្រើខួរក្បាល dual-core ល្បឿន 1GHz

នាឡិការទំនើបនេះ ប្រើប្រាស់ប្រព័ន្ធដំណើរការ  Tizen មានអង្គចងចាំទំហំ 512MB ( RAM) និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីន 4GB ។ ដើម្បីធន់នឹងការពារធូលី និងការជ្រាបទឹក នាឡិការទំនើបនេះបានភ្ជាប់មកជាមួយបច្ចេកវិទ្យា IP67 Certified និងប្រើថាមពល 300 mAh

ប្រភព៖Samsung 

Leave a Reply

Your email address will not be published. Required fields are marked *