នាឡិការដៃមានមុខងារកាន់តែពិសេស រាងកាន់តែស្អាត និងបំពាក់បច្ចេកវិទ្យាថ្មីៗសំបូរបែប។ ក្រុមហ៊ុន Apple គិតគូរលើនាឡិការដៃថ្មីរបស់ខ្លួនដើម្បីប្រជែងយកជើងខ្លាំងឱ្យបាន។
ក្រុមហ៊ុន Apple ប្រកាសទូរទាំងសាកលលោកថា Apple Watch ជានាឡិការដ៏អាសារ្យ និងរៀបគម្រោងដាក់បង្ហាញនៅដើមឆ្នាំ 2105 ។ ក្រុមហ៊ុន Apple បានបញ្ចូនព័ត៌មានជាបន្តបន្ទាប់ទៅតាមបណ្តាហាងនានាថា ក្នុងរដូវកាលវិស្សមកាលនេះខ្លួននឹងបញ្ចេញនាឡិការដៃថ្មីមានមុខងារកាន់តែអស្ចារ្យ និងទំនើបជាងនាឡិការដៃមុនៗ។នាឡិការដៃថ្មីមានមុខងារថ្មី និងធ្វើការលើបញ្ហាសុខភាពផងដែរ។ព័ត៌មានច្បាស់នេះបានមកពីលោកអគ្គនាយកក្រុមហ៊ុន Tim Cook ។
គេរំពឹងទុកថា វាជានាឡិការមានខ្សែរជ័រ ប្រអប់អាលុយមីញ៉ូម និងនាឡិការ Watch Edition មានពណ៌មាសរលើបរលោងចាំងភ្នែក។ Apple Watch មានតម្លៃប្រហែល 349 ដុល្លារ។
ប្រភព៖Apple