ព័ត៌មាន

Galaxy S4 ទទួលប្រព័ន្ធដំណើរការ Android Lollipop{វីដេអូរ}

ខែមុនប្រព័ន្ធដំណើរការ Android Lollipop បានបង្ហាញខ្លួន។ ប្រព័ន្ធដំណើរការថ្មីនេះបានធ្វើឱ្យក្រុមហ៊ុនទូរស័ព្ទធំៗផ្អើលប្រុងដំឡើង។

ក្នុងចំណោមក្រុមហ៊ុនធំៗ ក្រុមហ៊ុន Samsung ក៏មានឈ្មោះចូលរួមប្រើប្រព័ន្ធដំណើរការថ្មីនេះដែរ។ Galaxy S4 ត្រូវបានគេដាក់ដំណើរការជាមួយប្រព័ន្ធដំណើរការ Android Lollipop

 

image

 Android Lollipop បានផ្លាស់ប្តូរការបង្ហាញ ប្រព័ន្ធកម្មវិធី និងល្បឿនដំណើរការរបស់ទូរស័ព្ទ Galaxy S4។ រចនាសម្ព័ន្ធកម្មវិធីច្បាស់ជាងមុន ជាមួយនឹងការតំរៀបគ្រប់កម្មវិធីតាមលំដាប់លំដោយ។ Interface ថ្មីកាន់តែគួរឱ្យទាក់ទាញ ច្បាស់ និងងាយស្រួលរកកម្មវិធី។

សម្រាប់ Android Lollipop update លើ Galaxy S4 នោះមិនទាន់កំណត់ការបង្ហាញនៅឡើយទេ ហើយវាអាចពន្យាពេលរហូតដល់ឆ្នាំ 2105។

ប្រភព៖Samsung