ព័ត៌មាន

ក្រុមហ៊ុន BlackBerry បញ្ជេញទូរស័ព្ទឈ្មោះចំឡែកចង់ស៊ីដាច់ទីផ្សារក្រុមហ៊ុនទូរស័ព្ទធំៗ

ទីផ្សារទូរស័ព្ទទំនើបកាន់តែមានការប្រកួតប្រជែងខ្លាំងឡើងៗ។ ក្រុមហ៊ុន BlackBerry ចាប់ផ្តើមឡើងកូដលើទីប្រកួតដោយសារតែការដណ្តើមទីផ្សារផលិតផលចាប់ផ្តើមកើនឡើងខ្លាំង។

ក្រុមហ៊ុន BlackBerry លក់ដាច់ឃើញទូរលេខលក់ទូរស័ព្ទបានចំនួន 200000 គ្រឿងភ្លាមៗគ្រាន់តែការបង្ហាញបានបញ្ចប់។ លោកអគ្គនាយកក្រុមហ៊ុន John Chen បានបង្ហើបថា ទីផ្សារផលិតផលរបស់ខ្លួនគ្មានបញ្ហានោះទេ ប៉ុន្តែអ្វីដែលចោទខ្លាំងគឺខាងក្រុមហ៊ុននឹងអាចផលិតទូរស័ព្ទមិនទាន់ការកម្មង់។

image

ទូរស័ព្ទទំនើបមានពីរពណ៌គឺ ក្រហម និងស ហើយក្រោយមកទៀតនឹងមានពណ៌ខ្មៅ។ BlackBerry Passport ឈ្មោះទូរស័ព្ទចំឡែក គុណភាពពិសេស និងមានសមត្ថភាពមិនចាញ់ទូរស័ព្ទទំនើបខ្លាំងៗ។

BlackBerry Passport នឹងចេញម៉ូតពណ៌ថ្មី ហើយតាមរយៈរបាយការណ៍ N4BB បានឱ្យដឹងថាការផលិតទូរស័ព្ទមានពណ៌ខ្មៅនឹងចេញលក់នៅកំឡុងបុណ្យគ្រឹស្តលើគេហទំព័រ  Amazon

ប្រភព៖ BlackBerry