ព័ត៌មាន

ក្រុមហ៊ុន LG បញ្ចេញម៉ូដែលថ្មីចំរុៈពណ៌

ក្រុមហ៊ុន LG បានឈានជើងលើទីផ្សារសាកលលោកជាមួយនឹងការផ្តល់ជូនឧបករណ៍ទំនើបៗ និងទាន់សម័យ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន LG បានដាក់បង្ហាញទូរស័ព្ទទំនើបថ្មី LG AKA

ទូរស័ព្ទទំនើបមានមេម៉ូរ៉ីទំហំ  16GB  និងមានថាស microSD card slot សម្រាប់បន្ថែមអង្គផ្ទុកទិន្ន័យ។ ទូរស័ព្ទនេះភ្ជាប់កាមេរ៉ាមុខទំហំ  2.1 មេហ្គាភិចសែលនិងកាមេរ៉ាក្រោយទំហំ  8 មេហ្គាភិចសែល។ LG AKA ប្រើប្រព័ន្ធដំណើរការ  Android 4.4 KitKat និងកាន់ថ្ម 2610 mAh ។ ក្នុងការចែកចាយឯកសារនោះទូរស័ព្ទនេះបានភ្ជាប់បណ្តាញ  Bluetooth   WiFi និង NFC  រួមបញ្ចូលជាមួយ 4G LTE

image

ទូរស័ព្ទនេះមានពណ៌ជាច្រើនសម្រាប់ឱ្យអ្នកជ្រើសរើស ពណ៌លឿង ពណ៌ស ពណ៌ខ្មៅ ពណ៌ផ្កាឈូក ។

ប្រភព៖ LG