ព័ត៌មាន

Nexus 6 ត្រៀមខ្លួនរួចរាល់

ក្រុមហ៊ុន Google ខិតខំផលិតទូរស័ព្ទថ្មីមួយបន្ថែមទៀតដើម្បីទីផ្សាររីកចំរើន។ Nexus 6 ជាទូរស័ព្ទទំនើប និងចុងក្រោយបង្ហាញខ្លួនជាមួយនឹងគុណភាពកាន់តែពិសេស។

 

Google Nexus 6 នឹងបង្ហាញខ្លួនដោយប្រើប្រព័ន្ធដំណើរការ  Android 4.0 Lollipop មានអេក្រង់ទំហំ  5.96 អ៊ីង ប្រភេទ Quad HD និងមានកម្រិតភាពច្បាស់  2560 x 1440 ភិចសែល។

ទូរស័ព្ទ Nexus 6 ភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល quad core Qualcomm Snapdragon 805 ល្បឿន 2.7GHz។​ វាមានសមត្ថភាពប្រើ Adreno 420 GPU  និងមានអង្គចងចាំទំហំ 3GB ( RAM) រួមទាំងភ្ជាប់មេម៉ូរ៉ីទំហំ 32GB  64GB

image

 Nexus 6 ភ្ជាប់កាមេរ៉ាទំហំ  2 មេហ្គាភិចសែលសម្រាប់ថតវីដេអូរ និងរូបភាព ​ហើយវាមានកាមេរ៉ាទំហំ 13 មេហ្គាភិចសែល។

ក្នុងការចែកចាយឯកសារទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធ  4G LTE      WiFi  និង Bluetooth   រួមជាមួយសមត្ថភាពថ្ម 3220 mAh

ទូរស័ព្ទនេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 18 ខែវិច្ឆិការ។

ប្រភព៖ Google