ព័ត៌មាន

ក្រុមហ៊ុន Samsung បង្ហាញនាឡិការកាន់តែទំនើបសមត្ថភាពដោតកាស[វីដេអូរ]

ក្រុមហ៊ុន Samsung បានបង្ហាញនាឡិការទំនើបចុងក្រោយ Samsung Gear S បន្ថែមជាមួយ TV advert កាន់តែពិសេស។ Samsung Gear S ជានាឡិការដែលមានគុណភាពខ្ពស់ និងសមត្ថភាពកាន់តែវិសេសជាងនាឡិការចាស់ៗ។

តើនាឡិការនោះមានសមត្ថភាពកម្រិតណាទើបពិសេសជាងនាឡិការចាស់?

image

 

Gear S ជានាឡិការថ្មីមានសមត្ថភាពប្រើស៊ីមកាត slot មិនចាំបាច់ប្រើទូរស័ព្ទ Android នោះទេ។ កាន់តែពិសេសដែលវាមានសត្ថភាពអាចដោតកាសបានទៀតផង។

នាឡិការ Samsung Gear S  បំពាក់អេក្រង់ទំហំ 2  អ៊ីង ភ្ជាប់ជាមួយប្រព័ន្ធដំណើរការខួរក្បាល dual core ល្បឿន 1GHz (processor) និងមានអង្គចងចាំទំហំ 512MB ( RAM) និងមានមេម៉ូរ៉ីទំហំដល់ទៅ 4GB

Gear S ជានាឡិការដែលមានអេក្រង់បង្ហាញប្រភេទ Super AMOLED display  មានកម្រិតបង្ហាញ 360 x 480 ភិចសែលច្បាស់មិនចាញទូរស័ព្ទនោះទេ។សម្រាប់ប្រព័ន្ធដំណើរការនាឡិការនេះប្រើប្រព័ន្ធដំណើរការ Tizen OS របស់​ Samsung ដែលមិនមែនជាប្រព័ន្ធដំណើរការ Android Wear របស់ក្រុមហ៊ុន Google

ដើម្បីចែកចាយឯកសារពីទូរស័ព្ទ  WiFi     Bluetooth និងប្រើថាមពល 300 mAh

ប្រភព៖Samsung