ព័ត៌មាន

Metfone ធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាមួយការប្រគុំតន្ត្រី 3 ថ្ងៃក្នុងអំឡុងពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ

ក្នុងឱកាសពិធីបុណ្យអុំទូកឆ្នាំ 2014 រយៈ​ពេល 3 ថ្ងៃកន្លងមកនេះ ក្រុមហ៊ុនMetfoneបានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលនឹងរីករាយជាមួយនឹងការប្រគុំតន្ត្រីMetfone និងកីឡាប្រដាល់ក្បាច់គុនបូរាណខ្មែរដែលប្រព្រឹត្តទៅនៅបរិវេណសួនច្បារសម្តេចហ៊ុនសែនទល់មុខនាគបាញ់ទឹក។

image

Metfone មានមោទនភាពដែលបានបង្កើតកម្មវិធីកំសាន្តជាច្រើនសំរាប់ផ្តល់ជូនប្រជាពលរដ្ឋកំសាន្តសប្បាយ ចាប់ផ្តើមពីម៉ោង ១ រសៀលរហូតដល់ម៉ោង ១២យប់។ ដោយមានការចូលរួមពីតារាចម្រៀងល្បីៗ ដូចជា លោកឆន សុវណ្ណរាជ លោកនីកូ លោកខេម កញ្ញាអ៊ីវ៉ា​ កញ្ញាពេជ្រសោភា កញ្ញាយូរី  និងតារាល្បីៗជាច្រើនរូបទៀត រួមជាមួយនឹងការបង្ហាញម៉ូត សៀករហ័សសកម្ម កំប្លែង -ល-។ Metfoneក៏បាននាំមកនូវកីឡាប្រដាល់ជាកីឡាពេញនិយមនៅកម្ពុជាក្នុងឱកាសនោះដែរ ដោយមានគូពិសេសៗ ដូចជាកែវរំចង់ ប៉ះជាមួយម៉ឺន សុភា និងគួរពិសេសជាច្រើនទៀត ហើយគ្រប់កម្មវិធីកំសាន្តរបស់ក្រុមហ៊ុនមិត្តហ្វូនក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍BTVផងដែរ ។ នេះជាសង្វៀនទីមួយ ដែលប្រដាល់នៅទីសាធារណៈក្នុងអំឡុងពេលពិធីបុណ្យអុំទូកដែលបានទាក់ទាញអ្នកទស្សនាជាច្រើន ប្រមាណជាង 20.000 នាក់ជារៀងរាល់ថ្ងៃ។ បើទោះបីជាមាន អាកាសធាតុប្រែប្រួលនៅពេលយប់ក៏ដោយក៏ទស្សនិកជននៅតែបន្តទស្សនា រហូតដល់ពេលបញ្ចប់កម្មវិធីដោយរីករាយជាមួយការប្រគុំតន្ត្រីបន្ទាប់ពីការប្រកួតកីឡាប្រដាល់ដ៏ស្វិតស្វាញ។ បរិយាកាសពោរពេញដោយភាពរស់រវើក, រំភើប​ រីករាយនៅគ្របដណ្តប់បរិវេននោះ មិនត្រឹមតែលើកទឹកចិត្តសិល្បៈករ សិល្បៈការិនីសម្តែងលើឆាកបានល្អទេ ថែមទាំងជំរុញអ្នកចូលរួមទស្សនារំជើបរំជួលមិនធ្លាប់មាន។

image

លើសពីនេះទៅទៀតMetfoneក៏មានស្តង់លក់ជាច្រើននៅកោះពេជ្រ, សណ្ឋាគារសុខានិងបរិវេនតន្ត្រីមិត្តហ្វូន ដោយមានក្រុមអ្នកលក់ដ៏មានជំនាញ រូមទាំងផ្តល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មានជាមួយរង្វាន់រាប់ពាន់រង្វាន់ផ្តល់ជូនភ្លាមៗរាល់ពេលជាវស៊ីម youthsim តម្លៃត្រឹមតែ១០០០រៀលតែប៉ុណ្ណោះ ​ ។ អ្នកទស្សនាអាចចូលរួម លេងល្បែងកំសាន្តនានា នៅលើឆាកនិងទទួលរង្វាន់ភ្លាមៗរាប់ពាន់រង្វាន់ដូចជាលេខស្អាត កាតកោស និងរង្វាន់ជាច្រើនទៀតពីMetfone ។ ក្នុងឱកាសនោះដែរMetfoneក៏បានចែករង្វាន់ដល់អ្នកឈ្នះរថយន្ត Mazda 2 ម៉ូឌែលឆ្នាំ 2014 មួយគ្រឿង ជូនលោកស្រីម៉ៅ យឿងដែលជាអ្នកឈ្នះលើសេវាកម្មបន្ថែម9999ផងដែរ។

image

លោកសុផលមកពីខេត្តកណ្តាលបាននិយាយថា «បរិយាកាសនេះគឺពិតជាអស្ចារ្យ មនុស្សម្នាមានភាពស្វាហាប់ រួមជាមួយតន្ត្រីពិរោះជាងអ្វីដែលខ្ញុំបានរំពឹងទុក។ ប៉ុន្តែអ្វីដែលខ្ញុំចូលចិត្តបំផុតគឺបានទស្សនាផ្ទាល់នូវការប្រដាល់ក្បាច់គុណបូរាណខ្មែរ ព្រោះមានការខុសគ្នាខ្លាំងណាស់ពីអ្វីដែលខ្ញុំបានឃើញនៅលើទូរទស្សន៍។ រាល់ចលនា, កណ្តាប់ដៃ ការប្រដាល់រវាងគូរសងសិកលោកកែវ រំចង់ ប៉ះនឹងម៉ឺន សុភាគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់នៅពេលដែលអ្នកឃើញផ្ទាល់។ ឆ្នាំក្រោយខ្ញុំនឹងបបួលមិត្តភក្តិរបស់ខ្ញុំឱ្យចូលរួមជាមួយគ្នាដោយសារពួកគេក៏ចូលចិត្តកីឡាប្រដាល់ដែរ។ លើសពីនេះទៀតខ្ញុំពិតជារំភើបនឹងការប្រគុំតន្ត្រីដ៏អស្ចារ្យបែបនេះណាស់ ” ។ លោកស្រី ដាលីន ពីរាជធានីភ្នំពេញមិនបានធ្វើដំណើរទៅគ្រប់ទីកន្លែងនៅក្នុងអំឡុងពេលឈប់សម្រាកនោះទេប៉ុន្តែបានជ្រើសរើសដើម្បីចូលរួមការប្រគុំតន្ត្រីMetfoneដោយសារតែនាងបានឃើញស្ពតនៅលើកញ្ចក់ទូរទស្សន៍ BTV គួរឱ្យចាប់អារម្មណ៍។

ប្រភព៖ Metfone