ព័ត៌មាន

Lenovo Smartphone របស់ក្រុមហ៊ុន KTH ចូលរួមពិព័រណ៍ ITET នៅកោះពេជ្រចាប់ពីថ្ងៃទី១៤-១៦ ឆ្នាំ២០១៤

image

ស្តង់ពិព័រណ៍របស់ Lenovo Smartphone របស់ KTH មានកន្លែងពិសេស សម្រាប់អតិថិជនគ្រប់ប្រភេទអាចរៀនប្រើប្រាស់ និងកម្សាន្ត ដើម្បីស្គាល់នូវដំណើរការពិតប្រាកដរបស់ Lenovo ដូចជា Smart Solutions Zone ដែលនឹងបង្ហាញរបៀបផ្សេងគ្នានៃកម្មវិធីរបស់ Lenovo ដែលត្រូវបានហៅថា “doit apps” ដែលធ្វើឲ្យមានសុវត្ថិភាព ផ្ទេរទៅវិញទៅមក និងចែករំលែក។ Home Entertainment Zone បង្ហាញសំឡេងប្រភេទ Dolby Surround Sound និងកញ្ចក់បង្ហាញរូបភាពកម្រិតខ្ពស់ ដែលមានលក្ខណៈល្អប្រសើរសម្រាប់អតិថិជនដែលចូលចិត្តលេងហ្គេមគ្រប់ពេល។ អ្វីដែលគួរចាប់អារម្មណ៍នោះ KTH បានបង្ហាញទូរស័ព្ទឆ្លាតវៃចំនួន ២ស៊េរី ជាមួយ ៨ម៉ូឌែល គឺ S Series និង A Series។

image

            ដោយឡែកចំពោះ S Series  ជាប្រភេទ Smartphone សម្រាប់កម្សាន្តអង់អាច ហើយភាពរលោងរបស់ Smartphone នេះត្រូវបានរចនាឡើងសម្រាប់ការមើលវីដេអូ ចម្រៀង និងការលេងហ្គេមជាមួយថាមពលនៃកំណើរការបញ្ចេញរូបភាពកម្រិតខ្ពស់ និងសំឡេង studio-class ដែលម៉ូឌែលទាំងនោះរួមមាន ​S930 មានទំហំអេក្រង់ ៥អ៊ីង ជាមួយនឹងសំឡេង Dolby Surround Sound និងផ្ទៃបង្ហាញកម្រិតខ្ពស់។ រីឯ S660 ការរចនាដែលមានការពេញនិយមជាមួយនឹងថាមពលថ្ម ៣០០០mAH ចំណែក S850 ការបញ្ចេញរូបភាបកម្រិតខ្ពស់ និងគ្រប់ជ្រុង ក្នុងទំហំ ៥អ៊ីង រួមជាមួយការមេរ៉ាទំហំ ១៣មេហ្គាភិចសែល ដែលអាចផ្តោតយករូបភាពស្វ័យប្រវត្តិ រួមជាមួយថាមពលថ្ម ២១៥០ mAH ម៉ូឌែលនេះមានការទាក់ទាញច្រើនទាំងកញ្ចក់ខាងក្រៅ រួមទាំងអត្ថប្រយជន៍។ មួយវិញទៀត S860 ផ្ទៃបញ្ចេញរូបភាពកម្រិតខ្ពស់ និងទំហំរហូតដល់ ៥,៣អ៊ីង មានឧបករណ៍បញ្ចេញសំឡេងពីរ ជាមួយនឹងថ្ម ៤០០០mAH ដែលអាចប្រើសម្រាប់ការទាញយកវិញនូវថាមពលដើម្បីសាកថ្មទូរស័ព្ទគ្រប់ពេល។

      image

      ចំពោះ A Series វិញជាប្រភេទ Smartphone សកម្មសម្រាប់អ្នកប្រើប្រាស់វ័យក្មេង វាបានបង្ហាញភាពសមស្រប់រប់ Smratphone ជាមួយនឹងពន្លាតនូវលក្ខណៈពិសេសបង្កើតឡើងដើម្បីផ្តល់អោយនៅបទពិសោធន៍យ៉ាងពិសេសជាមួយនឹងតម្លៃទាប ដែល ម៉ូឌែលទាំងនោះរួមមាន A536 និង A859 បានបង្កើតជាមួយនឹងប្រព័ន្ធដំណើរការ quad core CPU មានផ្ទៃបញ្ចេញរូបភាពទំហំ ៥អ៊ីង កម្រិតថាមពលថ្មកាន់បានយូរ។ ជាងនេះទៀតសម្រាប់ម៉ូឌែលពីរទៀតគឺ A369i ដែលមានអេក្រង់ ៤អ៊ីង កាមេរ៉ា ២មេហ្គាភិចសែល និង A516 អេក្រង់ ៤.៥អ៊ីង ជាមួយកាមេរ៉ា ៥មេហ្គាភិចសែល។ ជាមួយម៉ូឌែលទាំង ៨ នេះសុទ្ធតែមានកម្មវិធី Lenovo Doit App និងអាចអាន សរសេរភាសាខ្មែរបាន ហើយការធនារយៈពេល ១២ខែ។

            ជាងនេះទៀត KTH ក៏មានកម្មវិធីផ្តល់ជូនពិសេសគឺថែមចូនសំបកទូរស័ព្ទ និងមានឱកាសឈ្នះទូរស័ព្ទ Lenovo A859 ផងដែរ។ សម្រាប់ម៉ូឌែល S850 និង S860 វិញនឹងមានផ្តល់ជូននាឡិកាដៃម៉ាក Swatch ដែលមានតម្លៃ100$ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញជាមុន៕

image