ព័ត៌មាន

ពិព័រណ៌បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក និង ទូរគមនាគមន៍អន្តរជាតិលើកទី១ បើកសម្ពោធ ថ្ងៃទី១៤ នៅកោះពេជ្រ

image

កាលពីថ្ងៃទី១៤ ព្រឹត្តការណ៍តាំងពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក និងទូរគមនាគមន៍អន្តជាតិឆ្នាំ២០១៤ ហៅកាត់ ITET 2014 ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា សហការជាមួយសហព័ន្ធទំនាក់ទំនង់បច្ចេកវិទ្យាព័ត៌មានកម្ពុជា នឹងត្រូវរៀបចំឡើងចាប់ទីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិកាណ៍ដ៏ធំប្រចាំឆ្នាំនេះមានក្រុមហ៊ុនបច្ចេកវិទ្យាជាង ៤៩ នឹងចូលរួមដាក់តាំងបង្ហាញផលិតផលបច្ចេកិវិទ្យា និងសេវាកម្មថ្មីៗរបស់ខ្លួនដល់អតិថិជនដែលចូលចិត្តការប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យរយៈពេលបីថ្ងៃ។ ITET 2014 នឹងក្លាយជាកន្លែងជួបប្រជុំគ្នារវាងថ្នាក់ដឹកនាំនៃវិស័យ ICT ដើម្បីចែករំលែកទស្សនវិស័យ និងទិសដៅរបស់ពួកគេចំពោះវិស័យនេះ និងប្រមើលមើលអំពីផលប្រយោជន៍នានាដែលទទួលបានដើម្បីពង្រឹងទាំងការអភិវិឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដល់ប្រទេសជាតិ។ ​យោងទៅតាមរបាយការណ៍ Black Book IT Spending របស់ IDC ឆ្នាំ២០១៣ បង្ហាញថាការចំណាយលើបច្ចេកវិទ្យារបស់​កម្ពុជាត្រូវប៉ាន់ប្រមាណថានឹងមានចំនួនរហូតដល់ ១៦៥,៩ លាន នៅឆ្នាំ២០១៤ គឺមានអត្រាកំណើន ១៣,៩% ពីមួយឆ្នាំទៅមួយឆ្នាំ។

            ឯឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍កម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតីភាព និងកាត់ខ្សែបូបើកសម្ភោធជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ចាប់ពីម៉ោង ៨ព្រឹកតទៅ មុននឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំងឡាយដាក់​តាំងបង្ហាញ ឬ ផ្តល់សេវាកម្មជាច្រើនដល់អ្នកចូលរួមទស្សនា។ ក្នុងនោះក៏មានវត្តមានលោកឧកញ៉ា ងួន ម៉េងតិច អគនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយបុគ្គលបច្ចេកវិទ្យាល្បីៗជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

image

            ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មានកម្ពុជា (ICT Federation of Cambodia) បានថ្លែងថាសហព័ន្ធនឹងរួមសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាដើម្បីជំរុញឲ្យវិស័យព័ត៌មានវិទ្យាកាន់តែប្រសើរឡើង។ ឯកឧត្តមបន្តថាគោលបំណងរបស់សហព័ន្ធ​គឺធ្វើឲ្យមនុស្សចូលរួមកាន់តែច្រើនឡើង ដើម្បីភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិក និងទូរគមនាគមន៍នៅកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តមគូសបញ្ជាក់ទៀតថា នៅកម្ពុជាមានក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងប្រជាជនមានសក្តានុពលខាងបច្ចេកវិទ្យាជាច្រើនដើម្បីផ្លាស់ប្តូរវិស័យ ICT នៅកម្ពុជា។ សហព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាព័ត៌មានកម្ពុជា (ICT Federation of Cambodia) គឺជាការរួមបញ្ចូលគ្នារវាងសមាគមពីរកាលពីខែកកដ្កា ពោលគឺដើម្បីនាំយកប្រទេសកម្ពុជាទៅកាន់យុគសម័យ ឌីជីថល និងប្រើប្រាស់បច្ចេកវិទ្យាជាវេទិកាមួយដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មុនស្សពីជនបទទៅទីក្រុង៕ 

image