ព័ត៌មាន

ក្រុមហ៊ុន Samsung បង្ហើបម៉ូដែល Glaxy A5 ភ្ជាប់បណ្តាញចំរុះ

ក្រុមហ៊ុន Samsung ប្រឹងប្រែងផលិតទូរស័ព្ទថ្មីៗទំនើបៗដើម្បីវាយលុកទីផ្សារស្មាតទូរស័ព្ទ។ ថ្មីៗនេះក្រុមហ៊ុនបានផលិតទូរស័ព្ទថ្មី Samsung Galaxy A5 មានគុណភាពពិសេស និងមានសមត្ថភាពខ្លាំងអាចប្រកួតប្រជែងជាមួយទូរស័ព្ទចាស់ៗបាន។

 

តើទូរស័ព្ទថ្មី Samsung Galaxy A5 មានលក្ខណៈពិសេសយ៉ាងណាទៅ?

Samsung Galaxy A5 បំពាក់អេក្រង់ទំហំ 5-អ៊ីង ប្រភេទ Super AMOLED display ជាមួយកម្រិតបង្ហាញពិសេស  1280 X 720 ភិចសែល។ ទូរស័ព្ទនេះ មានដំណើរការដោយប្រព័ន្ធខួរក្បល ប្រភេទ  quad-core (processor) clocked  មានល្បឿន 1.2GHz។ ទូរស័ព្ទនេះ ភ្ជាប់មកជាមួយអង្គចងចាំទំហំ 2GB ( RAM) និងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 16GB ជាមួយនឹងការភ្ជាប់ថាស  microSD card support អាចបន្ថែមមេម៉ូរ៉ីបានទំហំ  64GB

image

ដើម្បីថតរូបបានកាន់តែច្បាស់ ទូរស័ព្ទនេះបានភ្ជាប់កាមេរ៉ាទំហំ  13MP សមត្ថភាព  autofocus និងភ្ជាប់កាមេរ៉ាមុខទំហំ  5MP ។ លើសពីនេះទៅទៀត ដើម្បីងាយស្រួលចែកចាយឯកសារទូរស័ព្ទនេះភ្ជាប់បណ្តាញ  4G    Ultra Power Saving Mode     Wi-Fi: 802.11 a/b/g/n      Bluetooth 4.0      NFC និងប្រើថាមពល  2,300 mAh ដើរដោយប្រព័ន្ធដំណើរការ  Android 4.4 KitKat

ប្រភព៖ Samsung