ព័ត៌មាន

ក្រុមហ៊ុន Acer បង្ហាញខ្សែដៃមានសមត្ថភាព

ក្រុមហ៊ុន Acer បានបោះជំហានបន្ទាប់លើការផលិតខ្សែដៃទំនើបដើម្បីចេញមុខមកប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗទៀត។  ខ្សែដៃ Acer Liquid Leap ត្រូវបានរចនាឡើងសម្រាប់កីឡា និងតាមដានកម្រិតសាកសមរបស់សារពាង្គកាយ។

image

Acer Liquid Leap​បំពាក់អេក្រង់ទំហំ 0.9  អ៊ីងប្រភេទ OLED display ជាមួយនឹងកម្រិតបង្ហាញកាន់តែច្បាស់ត្រជាក់ភ្នែក 128 x 32 ភិចសែល។    Acer Liquid Leap ត្រូវបានរចនាមកមានភាពធន់នឹងទឹក ហើយវាអាចជួយតាមដានសកម្មភាពរបស់អ្នកទាំងពេលដេក។ វាមានសមត្ថភាពភ្ជាប់ជាមួយទូរស័ព្ទប្រើប្រព័ន្ធដំណើរការ  iOS  និង  Android ។ ខ្សែដៃ  Acer Liquid Leap កាន់ថ្មបានចំនួនប្រាំពីរថ្ងៃ។ ខ្សែដៃនេះភ្ជាប់ទៅទូរស័ព្ទតាមរយៈ      Bluetooth 4.0  វានឹងភ្ជាប់ជាមួយ  iPhone 4S  និងទូរស័ព្ទដែលមានដំណើរការចាប់ពី  iOS 7 ឡើងទៅ។ ខ្សែដៃនេះថែមទាំងអាចប្រើភ្ជាប់ជាមួយទូរស័ព្ទប្រើ Android មួយចំនួនទៀតដូចជា ម៉ូដែល Galaxy S4 Galaxy S5       Moto X      Moto G     HTC One M7 និង HTC One M8

image

ប្រភព៖ Acer