ព័ត៌មាន

Nexus 4 ជាទូរស័ព្ទប្រើ Android 5.0 Lollipop

ក្រុមហ៊ុនទូរស័ព្ទល្បីៗជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើលជាមួយប្រព័ន្ធដំណើរការថ្មី Android 5.0 Lollipop។ ក្នុងនោះក្រុមហ៊ុន Google ក៏បានចុះឈ្មោះទទួលយកការដំឡើងប្រព័ន្ធដំណើរការនេះជាមួយផលិតផលរបស់ខ្លួនដែរ។

image

Nexus 4 ជាទូរស័ព្ទទំនើបសាកសមឥតខ្ចោះសម្រាប់មនស្សសម័យថ្មី។ ទូរស័ព្ទនេះត្រូវបានក្រុមហ៊ុន Google ដាក់បង្ហាញជាមួយការដាក់ដំណើរការជាមួយប្រព័ន្ធដំណើរការ Android 5.0 Lollipop។

ក្នុងនោះអ្នកមិនពិបាកក្នុងការ Update ប្រព័ន្ធដំណើរការថ្មីនោះទេ​ ក្រុមហ៊ុន Google បានបង្ហាញវិធីសាស្ត្រងាយៗដោយអ្នកអាចអនុវត្តតាមៈ “Settings > About device > System updates > Check now”។

ក្នុងការ Update  ប្រព័ន្ធដំណើរការថ្មី អ្នកត្រូវប្រាកដថាទូរស័ព្ទអ្នកមានថ្មលើសពី 50 ភាគរយ និងមេម៉ូរ៉ីសល់យ៉ាងហោចណាស់ 500MB នោះអ្នកអាចទាញយក​394.4MB Android 5.0 Lollipop update បាន។

ប្រភព៖ Google