ក្រុមហ៊ុន Blackberry បានផលិតស័ព្ទម៉ូដែលចុងក្រោយមានអេក្រង់ធំ និងមានពណ៌ក្រហមគួរឱ្យទាក់ទាញអារម្មណ៍។ Passport ត្រូវបានគេប្រកាសដាក់លក់ជាផ្លូវការដោយមានចំនួនកំណត់។ Blackberry Passport បានបំផុសខ្លួនជាថ្មីម្តងទៀតជាមួយនឹងរូបភាពបន្ថែមទៀត។
ក្រៅពីមានពណ៌ក្រហមគួរឱ្យទាក់ទាញ នោះម៉ូដែលនោះបានបំពាក់មកជាមួយអេក្រង់ទំហំ 4.5-អ៊ីង ជាមួយនឹងកម្រិតបង្ហាញត្រជាក់ភ្នែក 1440 x 1440ភិចសែល។កាន់តែពិសេសជាមួយនឹងថាមពលពិសេស quad-core Qualcomm Snapdragon 801 SoC clocked ល្បឿន 2.26GHz និងមានអង្គចងចាំទំហំ 3GB ( RAM) និងមានមេម៉ូរ៉ីក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB ។ កាន់តែពិសេសម៉ូដែលនេះ បានភ្ជាប់មកជាមួយថាស microSD card slot ដែលអាចបន្ថែមមេម៉ូរ៉ីទំហំ 128GB ។
សរុបមក ម៉ូដែលនេះមិនត្រឹមតែមានពណ៌ពិសេសក្រហមនោះទេ ប៉ុន្តែម៉ូដែលនេះថែមទាំងមានសមត្ថភាពខ្លាំងមិនចាញ់ម៉ូដែលមួយចំនួននោះទេ។
ប្រភព៖berry