ព័ត៌មាន

ធ្លាប់តែលឺ ក្រុមហ៊ុន Qualcommផលិត Chip ឥលូវផលិតទូរស័ព្ទទំនើបឆ្នាំ2015 សមត្ថភាពផ្ទួន

ក្រុមហ៊ុន Qualcomm មានជំនាញខាងផលិតប្រព័ន្ធដំណើរការសម្រាប់ទូរស័ព្ទទំនើប។ថ្មីៗនេះ ក្រុមហ៊ុននេះបានប្រកាសថាខ្លួនថានឹងពង្រឹងវិសាលភាពថ្មីលើទូរស័ព្ទទំនើបប្រចាំឆ្នាំ 2015ដែលមិនធ្លាប់មានពីមុនមក។

កុ្រមហ៊ុន  Qualcomm  ដែលត្រូវបានធ្វើការដោយ​ក្រុម Mobile Development Platform នឹងផលិតទូរស័ព្ទទំនើបបំពាក់អេក្រង់ទំហំ 6.17 អ៊ីង ដើរដោយប្រព័ន្ធដំណើរការ Android 5.0 Lollipop។ទូរស័ព្ទនេះនឹងប្រើ CPU ប្រភេទ 64-bit Snapdragon 810 ។ក្នុងឆ្នាំ​2015 គេសង្ឃឹមថាវាជាទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ជាងគេបំផុត។

ម៉្យាងទៀត 810 chip ត្រូវបានសង់ឡើងមានប្រវែង 20nm​ជាមួយនឹងគម្រោង Cortex-A57 ចំនួនបួនគ្រាប់ និង Cortex-A53 cores។ក្រុមហ៊ុន  Qualcomm បានលើកឡើងថា ថាមពលប្រព័ន្ធខួរក្បាល cores បានបង្កើនថាមពលចំនួន 50% ។ CPU ប្រភេទ Snapdragon 805&#039s Krait 450 CPUត្រូវបានភ្ជាប់បន្ថែម ដើម្បីបង្កើនកំលាំង Snapdragon 805។ Chip របស់ក្រាហ្វិក Adreno 430 មានដំណើរការលឿនជាង 805  Adreno 420 ចំនួន 30 ភាគរយ។ទូរស័ព្ទនេះនឹងភ្ជាប់សមត្ថភាព​វិដេអូរ 4K រួមជាមួយសមត្ថភាព encoding 30fps និង 1080p  encoding។

image

ប្រភព៖ Qualcomm