ព័ត៌មាន

ក្រុមហ៊ុន Sony ត្រៀមម៉ូដែលថ្មីកាមេរ៉ាពិសេសសម្រាប់ឆ្នាំថ្មិ

ការផលិតទូរស័ព្ទទំនើបនាសម័យបច្ចុប្បន្ន មានការប្រណាំងប្រជែងគុណភាពជាខ្លាំង។បច្ចុប្បន្ននេះគុណភាពដំបូងដែលអ្នកលក់ នឹងអ្នកទិញចាប់កាន់នោះគឺសាកកាមេរ៉ាថាច្បាស់ប៉ុណ្ណា។ទាំងអ្នកប្រើទូរស័ព្ទក្នុងប្រទេសកម្ពុជាក៏បានពេញចិត្តនឹងការប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួនជំនួសកាមេរ៉ាដើម្បីថតយករូបភាព និងវីដេអូរខ្លីៗ។

image

 ក្នុងចំណោមក្រុមហ៊ុនធំៗ ​ក្នុងនោះមានក្រុមហ៊ុន Sony បានបង្ហាញរូបភាពទូរស័ព្ទថ្មីរបស់ខ្លួនម៉ូដែល Sony Xperia Z4 និង  Z4 Ultraដែលមានគុណភាពខុសឆ្ងាយពីម៉ូដែល Xperia Z3។ Sony Xperia Z4 នឹងភ្ជាប់មកជាមួយកម្រិតរូបភាពប្រភេទ QHD resolution ។ អេក្រង់បង្ហាញទំហំ 5.4 អ៊ីង កាន់តែធំងាយស្រួលក្នុងការប៉ះបញ្ជា។ ម៉ូដែលថ្មីទាំងពីរត្រូវបានក្រុមហ៊ុនសង្កត់ធ្ងន់លើគុណភាពកាមេរ៉ាដើម្បីតម្រូវទៅតាមសេចក្តីត្រូវការមនុស្សជំនាន់ថ្មី។គុណភាពបង្ហាញរូបភាព វីដេអូរ និងកម្រិតភាពម៉ត់ភិចសែលត្រូវបានត្រួតពិនិត្យ និងប្រៀបធៀបជាមួយម៉ូដែលមុនៗ។ ពត៌មានបានបន្ថែមទៀតថា ទូរស័ព្ទទាំងពីនឹងត្រូវដាក់បង្ហាញហូតដល់ខែមក្ករា ឆ្នាំ 2015។

សរុបមកដើម្បីទទួលឆ្នាំថ្មី ក្រុមហ៊ុន  Sony បានត្រៀមទូរស័ព្ទពីរគ្រឿង ជាមួយនឹងសមត្ថភាពកាមេរ៉ាកាន់តែខ្លាំង។

ប្រភព៖ Sony