ព័ត៌មាន

ក្រុមហ៊ុន Apple ថា ៉ជារឿងធម្្មតា..iPhone 5C"

image

 

ក្នុងចំណោម​ត្រកូល iPhone ទូរស័ព្ទ iPhone 5C ងាយស្រួល​កាន់ និង​យកតាម​ខ្លួន​បំផុត មាន​ច្រើន​ពណ៌ ប៉ុន្តែ​គួរឱ្យ​ស្តាយ​វា​នឹង​ត្រូវបាន​បាត់បង់​ក្នុង​ពិភព​ផលិតផល​បច្ចេកវិទ្យា​នៅ​ពាក់កណ្តាល​ឆ្នាំ 2105។

 

image

 

អ្នកផ្គត់ផ្គង់​ការផលិត​ទូរស័ព្ទ iPhone 5C នឹង​ត្រូវបាន​បញ្ឈប់​នៅ​ឆ្នាំក្រោយ។យោងតាម​របាយ​ការដែល​ទទួលបាន​ពី Industrial and Commercial Timesរបស់​តៃវ៉ាន់​បាន​បង្ហាញថា នៅ​រយះពេល​ចុងក្រោយ មុននឹង​មានការ​បញ្ឈប់​ការផលិត​ទូរស័ព្ទ​នោះ ប្រហែល​ជាមាន promotion មួយ​ចំ​នួន​ពី​ក្រុមហ៊ុន។សព្វថ្ងៃនេះ ទូរស័ព្ទ iPhone 5C  មានតែ​ម៉ូ​ដែល​ទំហំ 8GB ហើយ​គ្មាន  TouchID sensorដូច iPhone 6 , និង  iPhone 6 Plus  ឬ  iPhone 5S នោះទេ។

 

image

សមត្ថភាព​ទូរស័ព្ទ​ថ្មី​កាន់តែខ្លាំង និង​ស្រស់ស្អាត ជាមួយនឹង​ការភ្ជាប់​កាន់តែ​ពិសេស ក្រុមហ៊ុន Apple លើកឡើងថា វា​ជា​រឿង​ធម្មតា​ទេ​ដែល​ត្រូវ​បញ្ឈប់​ការផលិត​ទូរស័ព្ទ​ចាស់​ដើម្បី​ផ្តោតលើ​ម៉ូ​ដែល​ថ្មី​សម្រាប់​ឆ្នាំ​ថ្មី​ខាងមុខ។ ទូរស័ព្ទ iPhone 5C​ជាបច្ចេកវិទ្យាទូរស័ព្ទទំនើបជំុនាន់មុន ដូច្នេះវាជាម៉ុដែលចាស់ដែលលែងមានអ្នកចាប់អារម្មណ៍ទៀតហើយ៕

ប្រភព​៖Apple