ការគ្របដណ្តប់ទីផ្សារប្រណាំងប្រជែងលើគំនិតបង្កើតថ្មី បានបង្កើនសន្ទុះយ៉ាងខ្លាំងលើផ្នែកនាឡិការដៃបច្ចេកវិទ្យា។ក្នុងចំណោមក្រុមហ៊ុនធំៗ ក្រុមហ៊ុន Sony ក៏បានបញ្ចេញនូវការរចនាផ្សេងៗដើម្បីទទួលបាននាឡិការដែលមានរូបរាង និងសមត្ថភាពថ្មី។
នាឡិកា S e-Ink ជាគំនិតថ្មី ដែលត្រូវបានគេបម្រុងបំពាក់អេក្រង់បង្ហាញខុសគ្នាប៉ុន្មានប្រភេទដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ និងជ្រើសរើសតាមចិត្ត។ផ្ទៃនាឡិការនិងខ្សែររបស់វានឹងបិទភ្ជាប់គ្នាគ្មានគន្លាក់ទេ។គម្រោងនាឡិការដៃ e-Ink ថ្មីរបស់ក្រុមហ៊ុនSony ភ្ជាប់ធាតុប្រភេទ“patented material” ដើម្បីលំអរសម្រស់អ្នកពាក់ និងប្រើបានក្នុងមុខងារផ្សេងៗទៀតមិនចាញ់នាឡិការដៃរបស់ក្រុមហ៊ុន Apple ឡើយ។
នាឡិការដៃនេះ នឹងសម្រេចការផលិត និងរៀបចំគម្រោងដាក់បង្ហាញនៅក្នុងឆ្នាំ 2015។
ប្រភព៖Sony