ព័ត៌មាន

ម៉ាយថេបចូលរួមការជំរុញការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា Google នៅកម្ពុជា

image

ក្រុមហ៊ុនម៉ាយថេបម៉ាឡេស៊ីមានមោទនភាពដែលបានឧបត្ថម្ភការក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់​GOOGLE ដែលមានឈ្មោះថា gDAYs និង DevFest នៅកម្ពុជាឆ្នាំ 2014 ដែលប្រារព្ធធ្វើ​ឡើង​នៅថ្ងៃទី 29-30 ខែវិច្ឆិកាឆ្នាំ 2014 នៅសាកលវិទ្យាល័យហ្សាម៉ាន់។ ព្រឹត្តិការណ៍នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយក្រុម​អ្នកអភិវឌ្ឍន៍របស់ Google  ហើយត្រូវបានប្រតិបត្តិការយ៉ាង​ពេញ​លេញដោយ​សហគមន៍​សម្រាប់ សហគមន៍​ ដោយមានការគាំទ្រពីក្រុមហ៊ុន Google ។ ព្រឹត្តិការណ៍នេះបង្ហាញគម្រោង​បច្ចេកវិទ្យា​​និង IT ដែលនឹងដោះស្រាយបញ្ហានៃការកត់ចំណាំ​នៃសហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលនានា​នៅកម្ពុជា។

ក្នុងអំឡុងពេលព្រឹត្តិការណ៍នៅថ្ងៃនេះ ម៉ាយថេបដាក់បង្ហាញម៉ាស៊ីនថេប្លេត Android ថ្មីបំផុតរបស់​ខ្លួន​​ឈ្មោះ​ថា myTEB SMARTPAD ។ ម៉ាស៊ីនថេប្លេតនេះមានអេក្រង់ទំហំ 8 អ៊ីញ ត្រូវបានរចនាឡើង​ទាំង​សម្រាប់​សិស្សនិស្សិត​​និងមនុស្សពេញវ័យដែលកំពុងធ្វើការងារ ។ វាបំពាក់ឡើងដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​​ CPU ចំនួន4​ Android ជំនាន់ចុងក្រោយ ឃីតខាត 4.4​។ ឧបករណ៍ថេប្លេតនេះ​រចនាឡើង​ដើម្បី​អនុញ្ញាតឱ្យអ្នក​ប្រើប្រាស់​​មានផលិតភាពច្រើនបំផុត​ ទទួលបានប្រយោជន៍​កាន់តែ​ច្រើន​នៅពេល​បាន​​ប្រើប្រាស់វា។

លោក យិន ឌីណា ប្រធានផ្នែកទីផ្សារ និងប្រតិប្តិការ បានមានប្រសាសន៍ថា «យើងបានកត់សម្គាល់​ឃើញ​មានតម្រូវការមួយដែលមិនគួរឱ្យជឿសម្រាប់ឧបករណ៍តម្លៃសមរម្យជាមួយនឹងលក្ខណៈពិសេស​កម្រិត​ខ្ពស់​ដែលអាចធ្វើការជំនួសកុំព្យូទ័រយួរដៃបាន​ ដោយគ្មានការ​លះបង់​យួរតាមខ្លួន។ ថេប្លេត​ SMARTPAD មានសិទ្ធិចូល​ទៅដំណើរ​ការ​ដំឡើងកម្មវិធីការិយាល័យចុងក្រោយបំផុតរបស់ Microsoft, កម្មវិធីអានលើទំរង់ PDF ក៏ដូចជា​កម្មវិធី ​Android រាប់ពាន់កម្មវិធីដែលអាចរកបានដោយ ឥតគិតថ្លៃ​ ​នៅលើប្រភព Google Play Store ។ ស៊ីភីយូ​បួន Quadcore ដ៏មានថាមពលខ្ពស់អស្ចារ្យ អនុញ្ញាតឲ្យអ្នកអាច​ប្រតិប្តិការ​កម្មវិធីច្រើនក្នុងពេល​ដំណាល​គ្នាបានឆាប់រហ័សដោយគ្មានការរង់ចាំ។ សម្រាប់អ៊ីនធឺណេតស៊ីម 3.5G និង WiFi  ហើយអាចរក្សាទុកឯកសារ​របស់ខ្លួន​ទាំងអស់​នៅលើ​ពពក (Clound)បាន។​ លើសពីនេះ  អតិថិជន​អាចធ្វើការហៅទូរស័ព្ទរបស់ខ្លួន​តាមរយៈសមត្ថភាព​ទូរស័ព្ទនៅលើ​ឧបករណ៍​​មួយនេះបានផងដែរ។ វាបំពាក់មកនូវម៉ូដឹមប្រព័ន្ធស្វែងរកផែនទី GPS ងាយស្រូលក្នុងការ​ឆែករកមើលផែនទី និងទិន្នន័យទិសដៅបានភ្លាមៗ។​

image

លោកបន្តទៀតថា “យើង​ពិតមាន​ក្តីសោមនស្យ​​ខ្លាំងណាស់ដែលថាបើទោះបីជាឧបករណ៍បច្ចេកវិទ្យាកម្រិត​ខ្ពស់ប្រភេទ​នេះ​ ក៏​ក្រុមហ៊ុន​​យើងនៅតែរក្សាតម្លៃលក់ប្រកួតប្រជែងយ៉ាងទាបជាងគេ គឺត្រឹមតែ 188 ដុល្លារប៉ុណ្ណោះ​ ជាមួយនឹងកញ្ចប់រង្វាន់ ធានាថានឹងគូរឲ្យភ្ញាក់ផ្អើល និងចង់បាន” ។​ គួររំលឹកដែរថា នេះពុំមែនជាលើកទីមួយទេ​ ដែលក្រុមហ៊ុនម៉ាយថេប បានចូលរួមចំណែក​ក្នុង​ព្រឹត្តិការណ៍​បច្ចេកវិទ្យានៅកម្ពុជា។ ក្នុងពេលថ្មីៗនេះ ម៉ាយថេប បានចូលរួមក្នុងនាមជាអ្នក​ឧបត្ថម្ភរង្វាន់​ក្នុងកម្មវិធី Startup Weekend របស់អង្គការ Development Innovations ។ “យើងមាន​សេចក្តីរីករាយដែលទទួលបានឱកាសក្នុងការផ្តល់ជំនួយឧបករណ៍បច្ចេកវិទ្យារបស់យើង ចំពោះ​ស្មារតីគំនិតវ័យក្មេងដ៏ភ្លឺថ្លានៅកម្ពុជា។ ចំណោមរង្វាន់ដែលបានផ្តល់ជូននោះ ជាប្រភេទ​ឧបករណ៍ myTEB EASYPAD មានទំហំអេក្រង់ 7 អ៊ីញ ដំណើរការដោយប្រព័ន្ធAndroid ដែលសមរម្យសម្រាប់សិក្សា​និងកំសាន្តរបស់កុមារ 3 ឆ្នាំឡើងទៅ។ អតិថិជនមានជម្រើសក្នុងការស្នើសុំការដាក់តំឡើងកម្មវិធីជាមុន សម្រាប់ជំនួយការរៀនអាន​របស់កូនៗ ​កម្មវិធីនេះឈ្មោះថា “អានខ្មែរ” បង្កើតឡើងដោយអង្គការ អប់រំពិភពលោក។

“មួយនៃគោលដៅដ៏សំខាន់របស់យើងគឺដើម្បីអនុញ្ញាតឱ្យយុវជនសិទ្ធិ និងលទ្ធភាព​ទទួល​បាននូវព័ត៌មាន។ នោះហើយជាមូលហេតុដែលយើងបានផលិតថេប្លេត myTEB EASYPAD ហើយចរាចរលក់ក្នុងតម្លៃត្រឹមតែ 68 $ ។ ថេប្លេត myTEB EASYPAD​ ជាមួយនឹងកម្មវិធីអំនាននេះបានបង្ហាញនូវភាពជោគជ័យ ដែលយើងបាន​ធ្វើជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនរួចទៅហើយ​ដោយប្រើថេប្លេតនេះ ដើម្បីផ្តល់ចំនេះដឹង ការរៀនសូត្រដល់កុមារក្រីក្រនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប។ MyTEB ក៏មានមោទនភាពក្នុងការចូលរួមក្នុងការជួយអភិវឌ្ឍវិស័យ ICT នៅក្នុងប្រទេសកម្ពុជា​ហើយសង្ឃឹមថាអ្នកនឹងចូលរួមជាមួយយើងក្នុងការអនុញ្ញាតឱ្យចែករំលែកចំណេះដឹង ក្នុង​ចំណោម​យុវជនកម្ពុជា៕

image