ព័ត៌មាន

ក្រុមហ៊ុនថ្មីបង្ហាញទូរស័ព្ទទំនើប Opus 3

ក្រុមហ៊ុនទូរស័ព្ទតូចៗជាច្រើនបានរីកដុះដាល  និងខិតខំប្រឹងប្រែងផលិតទូរស័ព្ទដើម្បីមានឈ្មោះបោះសម្លេង។ក្នុងនោះ  មានក្រុមហ៊ុនថ្មីមួយ Xolo បានដាក់បង្ហាញផលិតផលថ្មី។

ក្រុមហ៊ុនទូរស័ព្ទថ្មី  Xolo បានបង្ហាញទូរស័ព្ទ Opus 3 បំពាក់អេក្រង់ទំហំ 5-អ៊ីងប្រភេទ  HD IPS ។ Xolo Opus 3 មានដំណើរការដោយ quad-core (processor)  មាន 1.3GHz ថែមទាំងមានអង្គចាំទំហំ 1GB (RAM) និងអាចដំណើរការដោយប្រព័ន្ធដំណើរការ  Android 4.4 KitKat OS។ទូរស័ព្ទនេះ ប្រើស៊ីមកាតប្រភេទ dual-SIM ។ដើម្បីផ្ទុកទិន្ន័យបានច្រើន ទូរស័ព្ទនេះភ្ជាប់មេម៉ុរ៉ីទំហំ 8GB  និងមានបន្ថែមកាត microSD ដើម្បីអាចដាក់មេម៉ូរ៉ីបានរហូតដល់ទៅ 32GB។ Xolo Opus 3 ប្រើ sensorប្រភេទ Sony Exmor R sensor ប្រើ dual-LED flash។  កាមេរ៉ានេះ មានភ្ជាប់ lens ជាមួយ f/2.0 ។ ដើម្បីថតរូបខាងមុខបានស្អាត និងច្បាស់ Opus 3 ភ្ជាប់មកជាមួយកាមេរ៉ាមុខទំហំ  5MP ជាមួយនឹងសមត្ថភាព 88 ដឺក្រេ ប្រើ flash និង BSI Sensor។

image

 

ប្រភព៖Xolo