ព័ត៌មាន

Microsoft Band កាន់តែតូចដើម្បីប្រជែងទីផ្សារ

image

ចំនួន និង​ប្រភេទ​នាឡិកា​ដៃ​មានមុខ​ងារ​ពិសេស​មានការ​កើនឡើង​ហួស​ពី​ការរំពឹងទុក។ការប្រកួតប្រជែង​ផ្នែក​គុណភាព​កាន់តែ​ខ្លាំងក្លា​ឡើង។ក្រុមហ៊ុន  Microsoft  ជា​ក្រុមហ៊ុន​ខ្លាំង​មួយ​ដែល​បាន​ផ្តោត​យ៉ាង​យកចិត្តទុកដាក់​លើ​ផលិតផល​របស់ខ្លួន។

ថ្មីៗនេះ​មាន​ពត៌មាន​បានលើកឡើង​ពី​ការគ្រោងទុក​របស់​ក្រុមហ៊ុន Microsoft ដើម្បី​ដាក់​បង្ហាញ​នាឡិកាដៃ​មាន​មុខងារ​បច្ចេកវិទ្យា​ពិសេស​ក្នុង​ឆ្នាំ​ថ្មី។ស្របពេល​ដំណាល​គ្នា ក្រុមហ៊ុន Motorola បាន​ផលិត​នាឡិការ​ដៃ​ពិសេស​ឈ្មោះថា Moto 360 មាន​ពណ៌​ចែងចាំង និង​មា​នស​ត្ថ​ភាព​ខ្ពស់។ឯ​ក្រុមហ៊ុន Nike ក៏​ត្រៀម​បញ្ចេញ FuelBand រាង​តូច​ស្រស់ស្អាត តែ​សមត្ថ​ភាពខ្លាំង ចំនែកឯ​ក្រុមហ៊ុន Microsoft ក៏បាន​ត្រៀម​នាឡិការ​ដៃ​មាន​មុខងារ​ពិសេស និង​សមត្ថភាពប្រកួតប្រជែង​លើ​ទីផ្សារ​ឈ្មោះ Microsoft Band។Microsoft Band រាងតូច ជាប្រភេទខ្សែដៃតែមានមុខងារពិសេសមិនចាញ់នាឡិការដៃ។​ វាត្រូវបានគេរចនាមកមានរូបរាងមិនដូចនាឡិកា ប៉ុន្តែការភ្ជាប់ប្រព័ន្ធបច្ចេកវិទុ្យាមិនចាញ់នាឡិការទំនើបៗនោះទេ។

image

បញ្ហា

មុនដំបូង ផលិតកម្ម software នាឡិការ​ដៃ​ទាំងអស់​សុទ្ធសឹង​តែមាន​ចំណែក​ប្រព័ន្ធ​ដំណើរការ Android Wear របស់​ក្រុមហ៊ុន Google។ការប្រណាំង​ប្រជែង​គុណភាព​នាឡិកាដៃ​ដែល​ប្រើ Software មាន​ប្រភព​តែមួយ​នេះ​ជា​បញ្ហា។

ប្រភព៖Microsoft