ព័ត៌មាន

កម្មវិធី ​6degrees មានសមត្ថភាព Update គ្រប់ Contact

image

 

[ឥណ្ឌា]ក្រុមហ៊ុនទូរស័ព្ទ Lava បាន​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ជប៉ុន​ដើម្បី​ដំឡើង​កម្មវិធី​លើ​ទូរស័ព្ទ Xolo។ក្រុមហ៊ុន Lava នឹង​អាច​ទាញយក​ការ update កម្មវិធី​បាន​ដោយ​ខ្លួនឯង​ក្នុង​កម្មវិធី​6degrees លើ​ទូរស័ព្ទ Xolo ។

ក្រុមហ៊ុនទូរស័ព្ទ Lava ទទួលបាន​ទីផ្សារ​ស្មា​ត​ហ្វូ​ន 8 ភាគរយ​លើ​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌា ហើយ​ទីផ្សារ​ទូរស័ព្ទ Xolo នឹង​កើន​ដល់ 2.5 លាន​គ្រឿង​នៅ​ឆ្នាំក្រោយនៅពេលមានដំណើរការ កម្មវិធី ​6degrees   ។

សមាជិក​រកឃើញកម្មវិធី ​6degrees  លោក  Niranjan Rao បាន​ជូន​ពត៌មាន​លើ The Straits Times ថា នេះ​ជាម​ហិ​ជ្ជ​តា​លើកដំបូង​របស់​ពួកយើង ហើយ​ថ្ងៃ​អនាគត 6degrees នឹងត្រូវ​បាន​ណែនាំ​ទៅកាន់​ក្រុមហ៊ុន​ទូទាំង​សាកលលោក។

សូមបញ្ជាក់​ផងដែរ​ថា 6degreesជា​កម្មវិធី phonebook ដែលមាន​សមត្ថភាព updateស្វ័យប្រវត្ត​ដោយ​ខ្លួនឯង​នៅពេលដែល​លេខ​ទំនាក់ទំនង ឬ​អ្នកប្រើប្រាស់​ប្តូរ​លេខ​ទូរស័ព្ទ ឬ​ពត៌មាន​ណាមួយ។កម្មវិធី​នេះ​មាន​ដំ​ណើ​រការ​បាន​លើ​ឧបករណ៍​ប្រើ Android និង iOSរបស់​ក្រុមហ៊ុន  Apple ក្នុង​ចក្រភព​អង់គ្លេស ចិន ជប៉ុន កូរ៉េ អារ៉ាប់  ប៉ូ​ទុយ​ហ្គា​ល់ អេស្បាញ។

កម្មវិធី​នេះ​ទទួលបាន​អ្នកគាំទ្រ​ចំនួន 15,000នាក់ ហើយថ្មីៗនេះ 6degreesបានឈ្នះ​រង្វាន់​ឯក​ពី​ប្រទេស​ជប៉ុន ដែលជា​កម្មវិធី​ប្រកួត​ជា​សាកល  Seedstars World  និង​បាន​ដើរតួ​ដំណាងឱ្យ​ក្រុមហ៊ុន​ជប៉ុន​ទទួល ប្រាក់ឧបត្ថម្ភ​ចំនួន 500,000 ដុល្លារ​ក្នុង​​ខែ​កុ​ម្ភះ​នេះ។

ប្រភព៖Lava