ប្រព័ន្ធ​ដំណើការ Android 4.4 KitKat គ្រប់ដណ្តប់ស្មាតហ្វូន

image

 

ក្រុមហ៊ុន Google បានបង្ហាញ Android Distribution ចុងក្រោយ​កាលពី​ខែវិច្ឆិកា ហើយ​វា​ជា​សញ្ញា​ដែល​បង្ហាញថា Android 4.4 KitKat កាន់តែ​យកបាន​ចំណាប់អារម្មណ៍​ពី​ឧបករណ៍​ជាច្រើន។

តួលេខ​ចុងក្រោយបង្អស់​បានបង្ហាញ​ថា Android 4.4 KitKat មានដំណើរ​ការ​ឧបករណ៍ Android ចំនួន 33.9 ភាគរយ។ពេលនេះ​មាន​ទូរស័ព្ទ​រាប់លាន​គ្រឿង​មកពី​ប្រភព​ផ្សេងគ្នា បាន Update ប្រព័ន្ធ​ដំណើការ Android 4.4 KitKat

ប្រធាន​ក្រុម OEMs មានបំណង​ចង់ update បន្ត​លើ flagship ឧបករណ៍​របស់​ពួកគេ​ដោយ​ប្រើ​ប្រព័ន្ធ​ដំណើរការ​ចុងក្រោយ​ផងដែរ។ឯ​ប្រព័ន្ធ​ដំណើរការ Android Jelly Bean ក៏​ចាប់ផ្តើម​ធ្លាកចុះ អ្នកប្រើប្រាស់​មាន​ចំនួន​ក្រោម 50 ភាគរយ។ជាក់ស្តែង របាយ​ការបា​នប​ញ្ចូ​ន​មក​យ៉ាងច្បាស់​ថា Android 4.3 នៅមាន​ប្រើ​ត្រឹមតែ 7 ភាគរយ  Android 4.2.x នៅសល់ 20,4 ភាគរយ និង Android 4.1.x សល់ 21.3 ភាគរយ។ versions ចាស់ៗមួយចំនួន​ដូចជា  Gingerbread និង Ice Cream Sandwich នៅសល់​ចំនួន 9.1 និង 7.8 ភាគរយ​ប៉ុណ្ណោះ។

image

សរុបមក ក្រុមហ៊ុន Google បានបង្ហាញ Android 5.0 Lollipop update ចុងក្រោយ​កាលពីពេលថ្មីៗនេះ​ជាមួយ​ទូរស័ព្ទ​ទំនើប Nexus 6 និង  Nexus 9។កាន់តែ​អស្ចារ្យ​ទៀត​នោះ មិនបាន​មួយខែ​ផង ក្រុមហ៊ុន Motorola បានប្រកាស Update ជាមួយ​ប្រព័ន្ធ​ដំណើរការ​នេះដែរ៕

   

ប្រភព៖Google 

Leave a Reply

Your email address will not be published. Required fields are marked *