ព័ត៌មាន

បែកធ្លាយពត៌មាន Galaxy A7 ដែលក្រុមហ៊ុន Samsung មិនទាន់បានប្រកាស​

ក្រុមហ៊ុន Samsung មិនទាន់បានដាក់បង្ហាញ Galaxy A7 នៅឡើយទេ ប៉ុន្តែមានអ្នកប្រមាញ់យកបានពត៌មានលំអិតខ្លះៗពាក់ព័ន្ធនឹង Galaxy A7លើវេទិការ FCC

Galaxy A7 បំពាក់អេក្រង់បង្ហាញទំហំ 5.2 អ៊ីង  ជាមួយនឹងគុណភាពបង្ហាញភ្លឺច្បាស់ត្រជាក់ភ្នែក1920 X 1080 ភិចសែល។ទូរស័ព្ទនេះ ត្រូវបានគេភ្ចាប់បច្ចេកវិទ្យាទំនើប LTE មានទំហំទាំងបី 150.9 × 75.9 × 6.3 mm។ អ្វីដែលជាចំណុចពិសេសបំផុតនោះ វាមានរាងស្តើងជាង​ Samsung Galaxy A5  និង  Galaxy Alpha

image

លើសពីនេះទៅទៀត ទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធដំណើរការទូរស័ព្ទនេះភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល  octa-core Snapdragon 615 (processor) clocked  មានល្បឿន  1.5GHz ថែមទាំងមានអង្គចងចាំទំហំ  2GB ( RAM) ភ្ជាប់កាមេរ៉ាទំហំ  13MP ដើម្បីថតរូប និងវីដេអូរបានច្បាស់ រួមជាមួយកាមេរ៉ាមុខទំហំ  5MP និងមានមេម៉ូរ៉ីទំហំ 16GB ប្រើប្រព័ន្ធដំណើរការ  Android 4.4.4 Kitkat

ប្រភព៖Samsung