ព័ត៌មាន

Android 5.0 Lollipop ត្រូវបាន Samsung ប្រើលើម៉ូដែល Note 3

Android 5.0 Lollipop  ទើបបង្ហាញខ្លួន ប៉ុន្តែចំនួនអ្នកគាំទ្រពិតជាកើនឡើងជាលំដាប់។សមត្ថភាពរបស់ Android 5.0 Lollipop  បានធ្វើឱ្យក្រុមហ៊ុនធំស្ងើចសរសើរ និងទទួលយក Update ជាមួយឧបករណ៍របស់ខ្លួនដោយគ្មានសង្ស័យ។

 image

 

Android 5.0 Lollipop បានបង្ហាញខ្លួន ភ្លាមៗនោះ ត្រកូល Nexus រួមមាន៖ Nexus 6 និង Nexus 9 ។ ក្រោយមកក្រុមហ៊ុន LG បានប្រកាសទូរស័ព្ទ  G3 ទៅ Update ជាមួយ Android 5.0 Lollipop។​សម្រាប់ទូរស័ព្ទ Galaxy Note 4 របស់ក្រុមហ៊ុន Samsung ក៏មានគម្រោង Update ដែរ។កាលពីពេលថ្មីៗនេះ គេទទួលបានរូបភាពមួយសន្លឹកពី Note 3 បាន Update ជាមួយ Lollipop ។Note 3  ពិតជាមានដំណើរការផ្លាស់ប្តូរ និងមាន Interface ថ្មីកាន់តែពិសេសជាងប្រព័ន្ធដំណើរការចាស់។ សម្រាប់ទូរស័ព្ទ ​Samsung Galaxy S5 បានរៀបចំ Update ជាមួយប្រព័ន្ធដំណើរការ Android 5.0 Lollipop។  ម៉ូដែលពិសេសមួយទៀតរបស់ក្រុមហ៊ុន​ Samsung ឈ្មោះ Samsung Galaxy Note 4 ក៏អាច Update ជាមួយប្រព័ន្ធដំណើរការ Android 5.0 Lollipop

 

image

 

សរុប​មក Android 5.0 Lollipop  ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមហ៊ុនតូច ធំ ជាពិសេសទូរស័ព្ទល្បីៗក៏មានប្រជាប្រិយភាពកាន់តែខ្លាំងពេលបាន Update ជាមួយ Android 5.0 Lollipop ។