ព័ត៌មាន

ទូរស័ព្ទ Snapdragon 810 ដំបូងបំផុសកាមេរ៉ាទំហំ 55 មេហ្គាភិចសែល

image

 

ក្រុមហ៊ុន​ Qualcomm ទើបតែបានប្រកាស ទូរស័ព្ទដំបូងរបស់ខ្លួន​ Snapdragon 810 ផលិតដោយរោងចក្រ  MDP ហើយវាជាទូរស័ព្ទដំបូងបំផុតដែលប្រើប្រព័ន្ធខួរក្បាលទំហំ 64-bit (processor)។

ពត៌មានលំអិតគួរឱ្យចាប់អារម្មណ៍

ទូរស័ព្ទថ្មី  Snapdragon 810 នឹងភ្ចាប់ប្រព័ន្ធដំណើរការ Cortex A 57 cores ប្រើ clock ល្បឿន 1.96GHz និងភ្ជាប់ Cortex A53 cores ចំនួនបួនគ្រាប់ដែលមានល្បឿន1.56GHz។ សម្រាប់ប្រព័ន្ធដំណើរការខួរក្បាល ប្រាកដជា Snapdragon 810 (processor)។​ទូរស័ព្ទនេះប្រើប្រព័ន្ធដំណើរការទំហំ 64-bit  មានសមត្ថភាពប្រើវីដេអូរប្រភេទ  4K និងអេក្រង់  3D លេងហ្គេមត្រជាក់ភ្នែក រួមជាមួយការភ្ជាប់ GPU  ប្រភេទ Adreno 430 GPU។ ដើម្បីថតរូបភាប និងវេដេអូរបានច្បាស់នោះ ម៉ូដែលនេះបានភ្ជាប់កាមេរ៉ាទំហំ 55 មេហ្គាភិចសែល។

image

ទូរស័ព្ទដំបូង ភ្ជាប់សមត្ថភាពពិសេសនេះ នឹងមានវត្តមាននៅលើវេទិកា Mobile World Conference 2015 ក្នុងខែកុម្ភះ។​

ប្រភព៖ Snapdragon 810