ព័ត៌មាន

ទូរស័ព្ទ Moto E ទូរស័ព្ទជំនាន់ថ្មីរបស់ ក្រុមហ៊ុន Motorolaអេក្រង់បង្ហាញប្រភេទ LCD ភ្លឺច្បាស់ជាងមុន

image

 

ក្រុមហ៊ុន Motorola  បានពង្រីកវិសាលភាពរបស់ខ្លួនជាមួយម៉ូដែលកាន់តែទំនើប ដើម្បីរក្សាកិត្យានុភាព និងប្រជាប្រិយភាពទីផ្សារផលិតផលបច្ចេកវិទ្យាកុំឱ្យសាបសូន្យ។ដើមឆ្នាំនេះ ក្រុមហ៊ុន Motorola បានបង្ហាញស្មាតទូរស័ព្ទជំនាន់ទីពីរ​ Moto G  និង​ Moto X​។​ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងបច្ចេកវិទ្យាឱ្យកាន់តែស្អិតរមួតនោះ ក្រុមហ៊ុន Motorola បានបង្ហើបថាក្រុមហ៊ុន​របស់ខ្លួនមានគោលបំណងដាក់បង្ហាញម៉ូដែលថ្មីមានសមត្ថភាពកាន់តែពិសេសជាងមុន។

យោងតាមប្រភពពត៌មានចចាមអារ៉ាមថ្មីៗបានបង្ហាញឱ្យដឹងថា​ ទូរស័ព្ទ Moto E ជាស្មាតហ្វូនដែលក្រុមហ៊ុន Motorola​ បានភ្ជាប់ និងបន្ថែមសមត្ថភាពកាន់តែពិសសជាមួយ software និងhardware ថ្មីៗ។

តើ Moto E មានលក្ខណះពិសេសអ្វីខ្លះទៅ?

យោងតាមប្រភភពពត៌មាន Tech បានលើកពីគុណសម្បត្តិមួយចំនួនពាក់ព័ន្ធនឹងទូរស័ព្ទ Moto E  ដូចជា៖ Moto E បំពាក់អេក្រង់បង្ហាញទំហំ 4.5-អ៊ីងប្រភេទ LCD  ភ្លឺច្បាស់ត្រជាក់ភ្នែក កាន់តែចាប់ចិត្តជាមួយគុណភាពបង្ហាញរបស់អេក្រង់ ( resolution ) 540 x 960 ភិចសែល។ទូរស័ព្ទនេះត្រូវបានគេភ្ជាប់ដោយប្រព័ន្ធដំណើការ  Snapdragon 400  ឬ Snapdragon 410 ដែលមានអង្គចងចាំទំហំ  1GB (RAM) ថែមទាំងមាន clocked ល្បឿន 1.19GHz ប្រើប្រព័ន្ធដំណើរការ quad-core (processor)។

ដើម្បីថតរូបភាព និងវីដេអូរបានច្បាស់ទូរស័ព្ទនេះត្រូវបានគេភ្ជាប់កាមេរ៉ា 5MP ​ គ្មានភ្ជាប់ LED Flash រួមជាមួយប្រព័ន្ធដំណើការថ្មី Android Lollipop 5.0 មានសមត្ថភាពភ្ជាប់ LTE។

ប្រភព៖ Rumor