ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Acer Liquid Jade S បង្ហាញវត្តមានជាផ្លូវការហើយ

ថ្មីៗនេះ ក្រុមហ៊ុន Acer បានប្រកាសជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលដំណើរការប្រព័ន្ធ 4G LTE និងប្រព័ន្ធប្រតិបត្តិការ Android 4.4 នោះគឺ Liquid Jade S ។ ស្មាតហ្វូននេះបានធ្វើការបំពាក់មកជាមួយនូវលក្ខណៈពិសេសមួយចំនួនដូចជា CPU ប្រភេទ Octa-Core MediaTek MT6752M ដែលមានល្បឿន 1.5GHz មានអេក្រង់ទំហំ 5.0 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 720 HD IPS ដែលជាប្រភេទអេក្រង់ Gorilla Glass ធន់នឹងការធ្លាក់ជាដើម។

image

លើសពីនេះទៀត វាបានបំពាក់នូវ GPU ប្រភេទ 16-Core Mali-T760 មាន RAM ទំហំ 2GB និងមាន Storage ខាងក្នុងទំហំ 16GB ។ Jade S ក៏បានបំពាក់ផងដែរនូវកាមេរ៉ាខាងមុខទំហំ 5MP ជាមួយនឹងភ្លើង LED Flash និងកាមេរ៉ាខាងក្រោយទំហំដល់ទៅ 13MP និងមានថ្មដែលមានកម្លាំងថាមពល 2300mAh ។

 image

ចំនែកប្រព័ន្ធ Network វិញស្មាតហ្វូននេះបានបំពាក់នូវ G LTE / 3G HSPA+, WiFi 802.11 b/g/n, Bluetooth 4.0 និងប្រព័ន្ធ GPS ។ ស្មាតហ្វូន Acer Liquid Jade S នឹងដាក់លក់នៅលើទីផ្សារនៅថ្ងៃទី 18 ខែធ្នូខាងមុខនេះជាមួយនឹង ៤ ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ក្រហម ពណ៌ស ពណ៌ខ្មៅ និងពណ៌ផ្កាឈូក ។

ប្រភព៖ Phone Arena