ព័ត៌មាន

Google ប្រកាសឈប់លក់ទូរស័ព្ទទំនើបលើម៉ូដែលពីរពណ៌

ក្រុមហ៊ុន Google បានចូលរួមបង្កើតបណ្តាញទំនាក់ទំនង តាមរយះការផលិតទូរស័ព្ទទំនើបៗ ក្នុងនោះរួមមានទូរស័ព្ទត្រកូល Nexus។ ក្រោយពីចរាចរណ៍ទូរស័ព្ទត្រកូល Nexus ម៉ូដែល Nexus 5 ទទួលបានការគាំទ្រ និងលក់ដាច់ជាខ្លាំង មិនបានប៉ុន្មានផងក្រុមហ៊ុន Google បានប្រការជាសាធារណៈពីការបញ្ឈប់លក់ម៉ូដែល Nexus 5 មួយចំនួនជាផ្លូវការដោយសារដាច់ស្តុក។

ទូរស័ព្ទ version 16GB តម្លៃ  $349 និង 32GB version តម្លៃ  $399  ជាម៉ូដែល Nexus 5 មានសមត្ថភាពប្រើប្រាស់អង្គប្រតិបត្តិការ Android 5.0 Lollipop និងគុណភាពល្បីល្បាញយ៉ាងខ្លាំងកាលពីឆ្នាំមុន។  

ទោះបីជាវាមានភាពល្បីល្បាញ និងមានការពេញនិយម ប៉ុន្តែម៉ូដែលមួយចំនួនដូចជាពណ៌ស ក្រហម ត្រូវបានលក់អស់។ ក្រៅពីពណ៌ទាំងពីរនេះ នៅសល់តែពណ៌ខ្មៅទេដែលអ្នកអាចកម្មង់ទិញបាន។

សមត្ថភាពពិសេសដែលធ្វើឱ្យទូរស័ព្ទមានសម្លេងគាំទ្រ

 

Google Nexus 5 បំពាក់អេក្រង់បង្ហាញទំហំ  4.95-អ៊ីងមានកម្រិតភាពច្បាស់ភ្លឺស្រឡាងត្រជាក់ភ្នែក 1920  X 1080  ភិចសែល។ វាមានដំណើរការទៅបានដោយប្រព័ន្ធខួរក្បាលប្រភេទ quad-core Snapdragon 800 SoC  រួមទាំងភ្ជាប់អង្គចងចាំ (RAM)  ទំហំ  2GB និងមានមេម៉ូរ៉ីពីរប្រភេទទំហំ  16/32GB ។ គួរឱ្យសោកស្តាយបន្តិចដែល ទូរស័ព្ទនេះមិនមានកាត microSD card slot សម្រាប់បន្ថែមមេម៉ូរ៉ី។ កាមេរ៉ាទំហំ 8MP ថតរូបភាព វីដេអូរ មានលក្ខណៈពិសេសភ្លឺច្បាស់តាមបែបធម្មជាតិគួរឱ្យចាប់ចិត្ត និងពេញនិយមបំផុត។ ក្រៅពីនេះ ក្នុងការចែកចាយឯកសារ ឬរូបភាពផ្សេងៗទូរស័ព្ទនេះបានភ្ជាប់ WiFi     Bluetooth   និង 4G LTE រួមទាំងប្រើថ្មមានថាមពល  2,300 mAh ៕

ប្រភព៖ Google