ព័ត៌មាន

ក្រុមហ៊ុន Apple បានណែនាំ អង្គប្រតិបត្តិការ iOS 8.2 Beta ទីពីរទៅឱ្យក្រុម developer

image

 

ម្សិលមិញ ក្រុមហ៊ុន Apple បាន Update លើ software របស់ទូរស័ព្ទឱ្យទៅជាអង្គប្រតិបត្តិការ iOS 8.1.2 ដើម្បីសម្រួលដល់ប្រព័ន្ធដំណើរការមួយចំនួន ហើយថែមទាំងប្រកាសពីគម្រោងថ្មីលើការ Update បន្ត Version iOS 8.2

ក្រុមហ៊ុន បានណែនាំ អង្គប្រតិបត្តិការ  iOS 8.2 Beta ទីពីរទៅឱ្យក្រុម developer ដែល software  របស់វានឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា 12D445d ហើយក្រុមហ៊ុនថែមទាំងបានបង្ហាញអង្គប្រតិបត្តិការ Xcode 6.2 beta 2  លើនាឡោការដៃ Watchkit

អង្គប្រតិបត្តិការ iOS 8.2 beta ជាVersion បន្ទាប់មានសមត្ថភាពជួសជុលការខូចខាតរបស់ប្រព័ន្ធឧបករណ៍ ដែលក្នុងនោះរួមមានបញ្ហា keyboard ក្នុងកម្មវិធី Safari កម្មវិធីផែនទី និងកម្មវិធីផ្សេងៗទៀត។  ផ្ទៃបង្ហាញរបស់ទូរស័ព្ទ និងល្បឿនដំណើរការគ្រប់ជ្រុងត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ក្រោយពីអ្នកបាន Update ជាមួយអង្គប្រតិបត្តិការថ្មី។

ការ  update នេះ បានបន្ថែមសមត្ថភាព support  ភាសារអង់គ្លេសស៊ាំងហ្គាពួរក្នុងកម្មវិធី  Siri ហើយថែមទាំងមានសមត្ថភាពជួសជុលប្រព័ន្ធដំណើរការនាឡិការដៃ WatchKit របស់ក្រុមហ៊ុន Apple ផងដែរ។

សរុបមក អង្គប្រតិបត្តិការ  iOS 8.2 Beta ទីពីរ នឹងមានឱ្យអ្នកទាញយកមកប្រើប្រាស់ក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលប្រព័ន្ធដំណើការទូរស័ព្ទរបស់អ្នកឱ្យកាន់តែងាយស្រួល៕

 

ប្រភព៖Apple