ថ្មីៗនេះ ក្រុមហ៊ុន Xolo បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានការរចនាយ៉ាងយកចិត្តទុកដាក់ និងបំពាក់នូវ CPU ស៊េរីថ្មីជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.4 ដែលមានម៉ូដែល Q900s Plus។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 4.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 720 IPS OGS Display បំពាក់មកជាមួយនឹងអេក្រង់ Dragon Trail Glass សម្រាប់ការពារការធ្លាក់បែកផងដែរ។
លក្ខណៈពិសេសរបស់ស្មាតហ្វូនេះគឺ៖
-
CPU ប្រភេទ quad-core Qualcomm Snapdragon 200 (MSM 8212) ល្បឿន 1.2GHz
-
GPU ប្រភេទ 400MHz Adreno 302
-
RAM ទំហំ 1GB
-
Storage ទំហំ 8GB
-
SIM Card Slots
-
កាមេរ៉ាមុខទំហំ 2MP
-
កាមេរ៉ាខាងក្រោយទំហំ 8MP ជាមួយនឹង PureCel Sensor និង LED Flash
-
ថ្មដែលមានកម្លាំងថាមពល 1800mAh
ចំពោះ Connectivity របស់ស្មាតហ្វូននេះវិញមានដូចជា 3G HSPA+, WiFi 802.11 b/g/n, Bluetooth និង GPS។
ប្រភព៖ XOLO