ត្រកូល A ពីរគ្រឿងរបស់ Samsung ដាក់បង្ហាញដំបូងនៅតៃវ៉ាន់

image

ក្រុមហ៊ុន Samsung បានបញ្ចប់ការផលិត និងបានដាក់បង្ហាញម៉ូដែលថ្មីរបស់ខ្លួន Samsung Galaxy A5 និង Galaxy A3។ គុណសម្បត្តិម៉ូដែលទាំងពីរនេះពិតជាគួរឱ្យចង់កាន់ប្រើក្នុងដៃ។

សមត្ថភាពជំនាន់ថ្មីត្រកូល Samsung Galaxy A

 

 Samsung Galaxy A5  បំពាក់អេក្រង់បង្ហាញទំហំ 5 inch ប្រភេទ HD ពន្លឺភ្លឺច្បាស់កម្រិង 1280 x 720 ភិចសែល។ ទូរស័ព្ទនេះមានដំណើរការដោយប្រព័ន្ធដំណើរការខួរក្បាលប្រភេទ quad core Snapdragon 410( processor )ល្បឿន 1.2 GHz ទំហំ64-bit និងភ្ជាប់អង្គចងចាំទំហំ 2GB (RAM)។ ក្នុងការថតរូបភាព និងវីដេអូរបានច្បាស់ ម៉ូដែលនេះប្រើកាមេរ៉ាទំហំ 13 មេហ្គាភិចសែល និងភ្ជាប់កាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល និងប្រើថ្មមានថាមពល 2300 mAh

ចំណែកឯម៉ូដែលមួយទៀត Samsung Galaxy S3 បំពាក់អេក្រង់ទំហំ  4.5 អ៊ីងប្រភេទ qHD មានកម្រិតច្បាស់  540 x 860 ភិចសែល។​ ម៉ូដែលនេះ មានដំណើរយ៉ាងល្អអាស្រ័យលើប្រព័ន្ធដំណើរការខួរក្បាល quad core Snapdragon 410 (processor) ភ្ជាប់អង្គចងចាំទំហំ  1GB of( RAM) និងប្រើថាសផ្ទុកទិន្ន័យទំហំ 8GB ផ្សំជាមួយកាមេរ៉ាមុខទំហំ  5 មេហ្គាភិចសែល និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។

ប្រភព៖ mobile

Leave a Reply

Your email address will not be published. Required fields are marked *