ព័ត៌មាន

ក្រុមហ៊ុន Gigabyte បន្តរផលិត Notbook កម្លាំងខ្លាំងសម្រាប់ការលេងហ្គេម

ថ្មីៗនេះ ក្រុមហ៊ុន Gigabyte បានបន្តរផលិតនូវ Notebook ស៊េរីថ្មីទំហំ 15.6’’ របស់ខ្លួនដែលមានឈ្មោះហៅថា Gigabyte P35X ។ Laptop នេះមានរាងយ៉ាងស្រស់ស្អាត មានទម្ងន់ស្រាលគឺត្រឹមតែ 2.2 KG និងមានកម្រាស់ស្តើងដែលត្រឹមតែ 20.9 mm និងមានអេក្រង់កម្រិតភាពច្បាស់ដល់ទៅ 2880 x 1620 WQHD+ Display ទៀតផង។

 image

លក្ខណៈពិសេសរបស់ Gigabyte P35X គឺ៖

  • CPU ប្រភេទ  Intel Core i7-4710HQ Haswell ដែលមានល្បឿន 3.5GHz

  • ក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 980M ទំហំ 8GB

  • RAM ទំហំ 8GB ប្រភេទ DDR3

  • 2x 512GB mSATA SSDs និង 2x 2TB HDDs

  • SD Card Reader

  • Dolby Digital Plus Audio System

image

មិនត្រឹមតែប៉ុណ្ណោះ កុំព្យូទ័រមួយគ្រឿងនេះបានភ្ជាប់មកជាមួយនូវរន្ធដោតមួយចំនួនដូចជា 2x USB 3.0 ports, 2x USB 2.0 ports, HDMI out, D-Sub, RJ45 និង mini DisplayPort ។ ពេលនេះ វាបានដាក់លក់នៅលើទីផ្សារហើយ។

ប្រភព៖ NotebookCheck