ពាកចចាមអារ៉ាមថ្មីមួយបង្ហាញថា ក្រុមហ៊ុន Samsung បានចាប់ផ្តើមភ្ជាប់ A9 chip ដែលជាប្រព័ន្ធខួរក្បាលរបស់ទូរសព្ទជំនាន់ថ្មី iPhone 7 ឬអាចជា iPhone 6S។
ផ្អែកលើរបាយការរបស់ដែលចុះផ្សាយដោយគេហទំព័រ News បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបន្ថែមបច្ចេកវិទ្យាថ្មី 14-nanometre FinFET លើ Chip។ នេះបញ្ជាក់ឱ្យឃើញថា A9 chips នឹងមានទំហំតូចជាង A8 chip ចំនួន 15% របស់ម៉ូដែលមុនiPhone 6 និង iPhone 6 Plus ។
រាងតូច លឿន ចាប់ចិត្តជាងម៉ូដែលមុន
ទូរស័ព្ទថ្មីភ្ជាប់ chip តូចប៉ុន្តែមានកំលាំងខ្លាំងជាង A8 chip ម៉ូដែលមុន 20% ហើយប្រើថាមពលកាន់តែតិចជាងមុន 35%។ នេះបង្ហាញឱ្យឃើញថា ថ្មទូរស័ព្ទជំនាន់ក្រោយមានទំហំតូចប្រើថាមពលតិច តែកាន់បានយូរ។
ខាងលើជាពត៌មានបង្ករឱ្យអ្នកគាំទ្រផលិតផល ក្រុមហ៊ុន Apple ស្ញប់ស្ញែង និងរង់ចាំមើលពត៌មានលំអិតពីការភ្ជាប់ និងបំពាក់លើម៉ូដែលតូចថ្មីអេក្រង់ទំហំ 4 អ៊ីង។
ម៉ូដែលនេះ ផលិតជិតបានសម្រេច និងដាក់បង្ហាញក្នុងពេលឆាប់បំផុតក្នុងឆ្នាំ 2015។
ប្រភព៖New