ទូរស័ព្ទថ្មីមានបញ្ហាសូម្បីសូម្បីតែការហៅចេញ

{ HTC }ក្រុមហ៊ុន HTC បានដាក់បង្ហាញទូរស័ព្ទទំនើបៗជាច្រើន ប៉ុន្តែទូរស័ព្ទមួយចំនួនក៏មានបញ្ហា។ ពេលនេះ ក្រុមហ៊ុនប្រឈមជាមួយបញ្ហាថ្មីលើទូរស័ព្ទ One M7 ដែលត្រូវជួសជុលបន្ទាន់។

 

បញ្ហាត្រូវបានគេរកឃើញក្រោយពី អ្នកប្រើទូរស័ព្ទបានទាញយកកម្មវិធី  HTC Service Pack ពី Google Play។ ក្រោយពីទាញយកមកបានហើយនោះទូរស័ព្ទមានបញ្ហាសូម្បីតែហៅទូរស័ព្ទក៏មិនចេញដែរ។

អ្នកនាំពាក្យក្រុមហ៊ុន HTC បានអះអាងថា ការជួសជុលនឹងធ្វើឡើងជាបន្ទាន់។

 

image

 

ក្រុមហ៊ុន HTC បានលើកឡើងថា”យើងបានដឹងពីបញ្ហាលើ ទូរស័ព្ទ HTC One M7 ពាក់ព័ន្ធនឹងបញ្ហា audio ធ្វើឱ្យគាំងដល់បណ្តាញហៅចេញរបស់ទូរស័ព្ទ ”

 

៉WiFi calling នឹងគ្មានដំណើរការទេ យើងកំពុងពិនិត្យមើល clock ដោយក្រុមបច្ចេកទេស និងដៃគូរផលិតដើម្បីដោះស្រាយបញ្ហានេះ។ ការ  update នឹងផ្តល់ជូនឱ្យបានឆាប់ក្រោយពីដោះស្រាយរួច។  ៉ 

ប្រភព៖HTC

 

អាន៖  វិធីសាស្រ្តក្នុងការបិទ Notifications នៅលើប្រព័ន្ធប្រតិបត្តិការ Android

https://www.phonecity.com.kh/2014/12/15/how-to-disable-app-notifications-in-android/

 

Leave a Reply

Your email address will not be published. Required fields are marked *