ក្រុមហ៊ុន LG បានបង្កើតថ្មីជាច្រើនលើវស័យផលិតផលភ្ជាប់បច្ចេកវិទ្យា ដើម្បីប្រណាំងប្រជែងទីផ្សារផលិតនានាលើពិភពលោក។ ក្នុងនោះក្រុមហ៊ុនបានបន្ថែមការភ្ជាប់ និងបញ្ចូលសមត្ថភាពកាន់តែពិសេសបន្ថែមលើម៉ូដែលថ្មីឱ្យខុសពីម៉ូដែលចាស់។
ក្រុមហ៊ុន LG បានប្រកាសជាផ្លូវការពីទូរទស្សន៍ទំនើបភ្ជាប់សមត្ថភាពបច្ចេកវិទ្យា 4K Ultra HD LCD TV។ ចំណុចពិសេសគួរឱ្យចាប់អារម្មវាត្រូវបានគេភ្ជាប់ប្រព័ន្ធបណ្តាញ “Quantum Dot” ដែលបន្ថែមសមត្ថភាពពណ៌ចំរុះ។“”Quantum Dot” នឹងផ្តល់ពណ៌កាន់តែច្រើនក្នុងប្រអប់ពណ៌របស់ទូរស្សន៍។ បើ្រប្រៀបធៀបជាមួយការកំណត់ពណ៌ទូរទស្សន៍ LCD ផ្សេងទៀតនោះ ប្រាកដជាគ្មានសមត្ថភាពដូច បច្ចេកវិទ្យា “Quantum Dot”ទេ។ក្រុមហ៊ុន LG បានប្រកាសថា ទូរទស្សន៍អេក្រង់ធំនេះបំពាក់អេក្រង់គ្រីស្តាល់ មានពណ៌ខុសគ្នាអាស្រ័យលើទំហំ និងកម្រិតពណ៌ដែលផ្តល់ដោយ quantum dots លើអេក្រង់ LCD។
អានបន្ថែម៖https://www.phonecity.com.kh/2014/10/09/how-to-remove-an-app-from-the-recent-apps-list-in-android-2/
ទូរទស្សន៍ថ្មីបង្កប់ពណ៌ចំំរុះពិសេស ជាមួយនឹងរូបរាងដ៏ស្រស់ស្អាតនឹងដាក់បង្ហាញលើវេទិការ CES 2015 នៅខែមករាខាងមុខនេះ។
ប្រភព៖LG