ព័ត៌មាន

ក្រុមហ៊ុន Micromax បង្ហាញ Canvas Tab P470 សមត្ថភាពទាក់ទាញថ្ងៃនេះ

ក្រុមហ៊ុន Micromax ជាក្រុមហ៊ុនតូចមួយតែមានសមត្ថភាពផលិតទូរស័ព្ទ និងឧបករណ៍ភ្ជាប់បច្ចេកវិទ្យាជាច្រើន។ក្រុមហ៊ុន Micromax  ដាក់បង្ហាញ Canvas Tab P470  ក្នុងថ្ងៃនេះ។

សមត្ថភាពប្រកួតប្រជែង

Canvas Tab P470 បំពាក់អេក្រង់ទំហំ 7 អ៊ីង ប្រើ dual-SIM កម្រិតអេក្រង់ប្រភេទ TFT display បង្ហាញច្បាស់1024×600 ភិចសែល។ tablet នេះត្រូវបានគេភ្ជាប់ chip ប្រភេទ MediaTek MT8312 ល្បឿន 1.3GHz ប្រើអង្គចងចាំទំហំ 1GB (RAM)។

វាមានដំណើរការដោយ  Android 4.4 ភ្ជាប់ថាសផ្ទុកទិន្ន័យទំហំ  8GBហើយអ្នកអាចប្រើ microSD card ថែមមេម៉ូរ៉ីទំហំ  32GB។ ទូរស័ព្ទនេះ  ភ្ជាប់កាមេរ៉ាទំហំ 5MP ប្រភេទ LED fixed-focus ប្រើ​ VGA ទំហំ   0.3MP VGA កាមេរ៉ាមុខ។ ទូរស័ព្ទនេះប្រើថ្មមានសមត្ថភាព  3200mAh ។ ក្នុងការចែកចាយឯកសារគេភ្ជាប់ 3G Wi-Fiនិង GPS ។

Tablet នេះមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលមើលការដាក់បង្ហាញនៅប្រទេសឥណ្ឌា៕

image

Micromax