ព័ត៌មាន

RAM ខ្លាំងជាចំណុចផ្លាស់ប្តូរថ្មីមួយទៀតរបស់ផលិតផលApple

image

ក្រុមហ៊ុន Apple មិនសូវ​ចាប់អារម្មណ៍​បង្កើន​សមត្ថភាព​ខាងក្នុង​ដូច​ផលិតផល​ប្រើ​ប្រព័ន្ធ​ដំណើរការ Android នោះទេ។ យោងតាម​របាយ​ការណ៍ទទួលបាន​ពី​តៃវាន់​បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹង boost បន្ថែម​លើ អង្គ​ចងចាំ (RAM) លើ​ម៉ូ​ដែល iPhone  និង  iPad ជំនាន់​ក្រោយ។

ថ្មីៗនេះ មុននឹង​បង្ហាញ​ចេញ iPad Air 2  ក៏មាន​ពត៌មាន​មួយចំនួន​ជាពិសេស​ពាក់ព័ន្ធ​នឹង​រូបភាព ជាមួយនឹង software ថ្មី​ដែល​ប្រើ multitasking ក៏ប៉ុន្តែ​មិនទាន់មាន​ការដាក់​បង្ហា​ញ​ជា​សា​ធា​រណះ។ ទោះជា​វា​មាន​សមត្ថភាព​បាន​ដូច្នេះ​ក្តី​ក៏​ក្រុមហ៊ុន Apple នៅតែមាន​បំណង​ផ្លាស់ប្តូរ។ ម៉ូ​ដែល IPhones មុន​មាន​អង្គ​ចងចាំ​មាន​ទំហំ​ត្រឹមតែ  1GB  និង iPad មាន​ទំហំ 2GB។

image

ឆ្នាំក្រោយ​ការផ្លាស់ប្តូរ(Boot Ram ) លើ IPhone នឹង​ឡើងដល់ 2GB និង iPad មាន​ទំហំ 4GB។ ការផ្លាស់ប្តូរ RAM មិន​ត្រឹមតែ​ផ្លាស់ប្តូរ​គុណភាព​បង្ហាញ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​ដំណើរការ software លឿន​ល្អ​ជាង​មុន។

ទោះជា​យ៉ាងណា ការផ្លាស់ប្តូរ​មិនទាន់​ក្លាយជា​ផ្លូវការ អ្វីដែល​គេ​ទទួល​បានជា​ពាក្យ​ចចាមអារ៉ាម និង​ការមើលឃើញ​បម្រែបម្រួល​ឧបករណ៍ IOS មួយចំនួន​ប៉ុណ្ណោះ។

ប្រភព៖ Tech