ព័ត៌មាន

ម៉ូដែលថ្មីត្រៀមខ្លួនឆ្នាំថ្មី

image

ទូរស័ព្ទទំនើបប្រជែងសមត្ថភាពលើទីផ្សារជាច្រើនប្រុងនឹងបង្ហាញខ្លួនក្នុងឆ្នាំថ្មី។ ក្នុងចំណោមទូរស័ព្ទទំនើបៗ ក្នុងនោះរួមមាន ទូរស័ព្ទ Xiaomi HM2014811 ដែលល្បីថាជាជោគជ័យដ៏អស្ចារ្យ។

 

ស្មាតហ្វូនថ្មី ភ្ជាប់ប្រព័ន្ធដំណើរការខួរក្បាល Qualcomm Snapdragon quad-core (processor) ទំហំ 64-bit និងភ្ជាប់ GPU ប្រភេទ Adreno 306  មានល្បឿនលឿន។

 

image

ទូរស័ព្ទនេះមានអង្គចងចាំទំហំ 1GB (f RAM) និងភ្ជាប់មេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 8GB អ្នកអាចបន្ថែមរហូតមេម៉ូរ៉ីលើកាត microSD card។

 

image

 

កាមេរ៉ាក្រោយមានទំហំ  8MP និងកាមុខមានទំហំ  2MP សម្រាប់ថតយករូបភាព និងវីដេអូរបានច្បាស់។មួយវិញទៀត គេចាប់ចិត្តបំផុតជាមួយនឹងទម្ងន់ស្រាល 132 ក្រាម និងទំហំទាំងបី 134 x 67.21 x 9.2មីលីម៉ែត។

សូមបញ្ជាក់ថា វានឹងបង្ហាញខ្លួនក្នុងឆ្នាំថ្មីឆាប់ៗនេះ៕