ព័ត៌មាន

បែកធ្លាយ Screenshots ទូរស័ព្ទ Samsung Z1 របស់ Samsung ប្រើ Tizen

ពត៌មានមុនបានបញ្ជាក់ច្បាស់ៗពី ស្មាតហ្វូនថ្មីរបស់ Samsung គួរឱ្យចាប់អារម្មណ៍ខ្លាំងគឺវាមាន ដំណើរការជាមួយប្រព័ន្ធដំណើរការថ្មី Tizen។ ពេលនេះ រូបភាព screenshots ថ្មី និងគុណភាពមួយចំនួនបានបែកធ្លាយ។

screenshots ថ្មី ដែលបានធ្លាយចេញមកមិនមានបង្ហាញលើអ៊ិនធើណេតយូរទេ  អ្នកប្រមាញ់ពត៌មានបានទាញយកទុក ជាមួយនឹងពត៌មានសង្ខេបពីលក្ខណះពិសេសរបស់វាមួយចំនួន។

 

image

 

យោងតាមរបាយការសរសេរ បានបង្ហាញឱ្យឃើញថា ទូរស័ព្ទ Samsung Z1 នឹងបំពាក់អេក្រង់បង្ហាញទំហំ  4-អ៊ីង និងមានកម្រិតបង្ហាញភ្លឺច្បាស់  800 X 480  ភិចសែល ល្បឿន  1.2GHz ។ ទូរស័ពញទនេះប្រើ Samsung Z1 ប្រភេទ ARM Mali-400    និងអង្គចងចាំទំហំ 512MB (RAM) ។ ​ក្នុងការថតយករូបភាពបានកាន់តែច្បាស់ និងឥតព្រាលម៉ូដែលនេះភ្ជាប់កាមេរ៉ាទំហំ 3.2-មេហ្គាំភិចសែល  ប្រើ  VGA បថម ។ កាន់តែចំណេញ អ្នកអាចប្រើស៊ីមកាតម្តងពីរលើទូរស័ព្ទតែមួយដោយម៉ូដែលនេះភ្ជាប់ dual-SIM card slot ។ ក្នុងការចែកចាយឯកសារម៉ូដែលនេះភ្ជាប់បណ្តាញ  3G connectivity      Wi-Fi b/g/n      Bluetooth v4.0   និងផត  microUSB v2.0 port

 

image

សូមបញ្ចាក់ថា គេនឹងដាក់បង្ហាញវាជាផ្លូវការ​នៅថ្ងៃទី 18 ឆ្នាំ 2015 ប៉ុន្តែក្រុមហ៊ុនSamsung មិនទាន់ប្រកាសព៌មានដាក់បង្ហាញជាផ្លូវការនោះទេ។

ប្រភព៖ LP