ព័ត៌មាន

Saygus V2 ខ្លួនតូចប្រើថាសផ្ទុកទិន្ន័យទំហំ 64GBអាចដល់ទៅទំហំ 128GB (ឬ 256GB)

 

image

ក្រុមហ៊ុនផលិតទូរស័ព្ទ Saygus ជាក្រុមហ៊ុនតូចមួយបានបង្ហាញវត្តមានម្តងលើវេទិការ CES 2010  បង្ហាញពីការផលិតទូរស័ព្ទរបស់ខ្លួន។ ពេលនោះ​ក្រុមហ៊ុននេះបានលើកឡើងពីទូរស័ព្ទម៉ាក VPhone​ ដោយវាមានលក្ខណះពិសេសពីរយ៉ាង អាចហៅចេញជាវិដេអូរ និងភ្ជាប់ Verizon Wireless របស់អាមេរិច។

 

 

image

លើឆាក CES 2015 ក្រុមហ៊ុននេះបង្ហាញខ្លួនម្តងទៀតនាំមកជាមួយម៉ូដែលថ្មីបំផុតSaygus V2។ អ្វីដែល V2 បានទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនានោះគឺវាបំពាក់អេក្រង់ទំហំ 5 អ៊ីង ប្រភេទ full-HD រួមជាមួយអេក្រង់ប្រភេទកញ្ចក់ភ្លឺថ្លា Corning Gorilla Glass 4។ ម៉ូដែលនេះត្រូវបានគេភ្ជាប់ប្រព័ន្ធដំណើរការ quad-core Snapdragon (processor) មានល្បឿន 2.5GHz ជាមួយនឹងការប្រើប្រាស់ថ្មមានថាមពល 3,100mAh។

 

image

ម៉្យាងទៀតវា ត្រូវបានភ្ជាប់អង្គចងចាំទំហំ 3GB (RAM) និងថាសផ្ទុកទិន្ន័យទំហំ 64GB ហើយអ្នកអាចបន្ថែមថាសផ្ទុកទិន្ន័យលើកាត microSD បានរហូតដល់ទៅទំហំ 128GB (អាចដល់ 256GB) ប្រើប្រព័ន្ធដំណើរការ Android 4.4 KitKat ។

ម៉ូដែលនេះត្រូវបានគេរកឃើញថា វាធន់នឹងទឹក ហើយថែមទាំងមានសមត្ថភាពអង្គផ្ទុកទិន្ន័យគួរឱ្យចាប់អារម្មណ៍៕

 អាន៖