ព័ត៌មាន

សម្បកសមត្ថភាព3in1 ថ្មីសមញ្ញតែគួរឱ្យស្ងើច

image

អូរ!ការប្រណាំងប្រជែងប្រើផលិត 3 in 1 មានច្រើនណាស់ទៅហើយតែមិនដែលប្រទះជាមួយស្មាតហ្វូននៅឡើយទេ។ ក្រុមហ៊ុន Smart Qi Power តូចមួយនៅទីក្រុងញូវយ៉កបានផលិតសម្បកស្មាតហ្វូនតម្រូវ  iOS devices របស់ក្រុមហ៊ុន Apple

 

 

សម្បកទូរស័ព្ទថ្មី មានពណ៌ និងរូបរាងឆើតឆាយផលិតឡើងដើម្បីការពារទូរស័ព្ទពីការកោសឆូត ថែមទាំងលម្អទូរស័ព្ទបានកាន់តែគួរឱ្យចាប់អារម្មណ៍មួយកម្រិតទៀត។ ក្រៅពីមានមុខងារជាសម្បកទូរស័ព្ទ វាថែមទាំងមានផតភ្ជាប់ពីទូរស័ព្ទ និងផត USB ជាប្រភេទខ្សែរ។

 

image

លើឧបករណ៍នេះ ក៏មានបន្ថែមថាសផ្ទុកទិន្ន័យទំហំ  64 ជីកាបៃ សម្រាប់ផ្ទុកឯកសារ និងការភ្ជាប់ត្រូវបានចូលដំណើរការបានយ៉ាងងាយស្រួល ដោយប្រើខ្សែ តភ្ជាប់ USB ដែលរួមបញ្ចូលគ្នា។

មុខងារបន្ថែមពិសេសមួយទៀតវាក៏ជាកាតប្រភេទថ្មបម្រុងទុកងាយស្រួលជំនួយផ្គត់ផ្គង់ថាមពលបាន  450mAh ដែលអាចពន្យាពេលប្រើប្រាស់បានដល់ទៅ 2,5 ម៉ោង ។ ឧបករណ៍នេះមានដាក់លក់លើគេហទំព័ Kickstarter ក្នុងតម្លៃប្រហែល 18 ដុល្លារ៕

 កាសស្តាប់ថ្មីរបស់ក្រុមហ៊ុន APPLE បញ្ចូនពត៌មានចូលទូរស័ព្ទបានមិនឥតប្រយោជន៍

 

ប្រភព៖APPLE