ព័ត៌មាន

ទូរស័ព្ទប្រើឈ្មោះចំឡែកក្រុមហ៊ុនថ្មីតែខ្លាំង

 

 image

ក្រុមហ៊ុនផលិតទូរស័ព្ទតូចមួយ Lava បានបង្ហាញទូរស័ព្ទទំនើបរបស់ខ្លួនមានឈ្មោះចំឡែក Alfa ដែលមានរូបរាងទាក់ទាញ និងសមត្ថភាពមិនចាញ់ទូរស័ព្ទទំនើប។

 

ក្រុមហ៊ុន Lava  ផលិតទូរស័ព្ទ Alfa បំពាក់អេក្រង់ទំហំ  5-អ៊ីង ប្រភេទ  IPS និងមានកម្រិតភាពច្បាស់ភ្លឺត្រជាក់ភ្នែក 480 x 854ភិចសែល។ ទូរស័ព្ទនេះប្រើប្រព័ន្ធដំណើរការខួរក្បាលប្រភេទ quad-core (processor) ល្បឿន  1.2GHz  ជាមួយនឹងសមត្ថភាពអង្គចងចាំទំហំ 1GB ( RAM)។ ទូរស័ព្ទនេះប្រើស៊ីមពីរ និងប្រើប្រព័ន្ធដំណើរការដែលពេញនិយមបំផុត Android 4.4 KitKat។

 image

ក្នុងការចែកចាយឯកសារ ទូរស័ព្ទនេះភ្ជាប់  3G    Wi-Fi 802.11 b/g/n  ផត micro-USB   និងប្រព័ន្ធ A-GPS   ផត  3.5mm audio jack និងមាន FM radio។ សម្រាប់ថ្មរបស់ម៉ូដែលនេះមានថាមពល2200mAh ៕

 image

ទោះបីជាក្រុមហ៊ុន Lava ជាក្រុមហ៊ុនតូចមួយ ប៉ុន្តែទំហំនៃការចែកចាយទូរស័ព្ទលើទីផ្សារមានវិសាលភាព និងសមត្ថភាពសន្សឹមមិនចាញ់ក្រុមហ៊ុនដែលបង្កើតដំណាលគ្នានោះទេ៕

អត្តបទប្រែសម្រួល៖ក.លក្ខិណា

អាន៖ VOICE-CALLING ថ្មីរបស់ HIKE ចេញមកម្តងទៀតប្រជែងបណ្តាញផ្សេងទៀត

ប្រភព៖lava site